
Catherine
· 2019-04-01
ប្រឡែងគ្នាតាមផ្លូវជ្រុលចង្កូតដួល ស្របពេលរថយន្តមកដល់ កិនស្លាប់ក្មេងប្រុសម្នាក់យ៉ាងអាណោចអាធ័ម
0
ខេត្តកណ្តាល៖ ក្មេងប្រុសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មដោយសាររថយន្តកិនចំពីលើ ខណៈធ្វើដំនើរហើយប្រឡែងគ្នាតាមដងផ្លូវជាមួយក្មេងប្រុសជិះកង់ម្នាក់ទៀត ដោយចង្កូតម៉ូតូប៉ះជាមួយដៃកង់ ធ្វើឲ្យម៉ូតូដួលលើផ្លូវស្របពេលរថយន្តមកដល់កិនតែម្តង។
ហេតុការណ៍នេះបានកើតឡើងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៣:៥ នាទីនៅត្រង់ចំណុច នៅលើផ្លូវលេខ១១០ ចំណុចភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានក្មេងជិះកង់ឈ្មោះ ឆាយ ពិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅ ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជិះពីកើតទៅលិច(ស្អាងទៅភ្នំពេញ)។ លុះពេលមកដល់កន្លែងកើតហេតុ មានម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត1C-1615 បើកបរដោយឈ្មោះ ហ៊ឹម រតនា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានបើកម៉ូតូមកពីក្រោយស្របទិសដៅគ្នា បានមកទះប្រឡែងលេងទាក់ដៃចង្កូត ដួលកង់ខ្ទាតចូលខាងស្តាំ ចំណែកម៉ូតូរេចង្កូតទៅខាងឆ្វេងស្របពេលមានរថយន្តមួយគ្រឿងម៉ាក Nissan ពណ៌ខៀវប្រភទបែន ពាក់ផ្លាកលេខ ចង្កូតស្តាំPP-2451 អ្នកបើកបរមាន ឈ្មោះ រឿន អ៊ុនតាក់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបើកបរមានទីសដៅស្របគ្នា ក៏បុកម៉ូតូនោះបណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូឈ្មោះ ហ៊ឹម រតនា នៅកន្លែងកើតហេតុ។
ក្រោយពីកើតហេតុ សមត្ថកិច្ចចុះទៅធ្វើការវាស់វែង និងប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកជិះកង់រងរបួសធ្ងន់បញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ដោយឡែកវត្ថុតាង និងអ្នកបើករថយន្តបញ្ជូនទៅកាន់អធិការនគរបាលស្រុកកៀនស្វាយបន្តនិតិវិធី៕ យឺត ភារ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)