បង្ហោះផ្សាយ

ខ្មែរ

Catherine

· 2019-05-07

ក្តៅៗ ​ភ្នំពេញក្រោន បានសម្រេចបញ្ចប់​​កុងត្រាជាមួយលោក​Leonardo Vitorinoហើយ

0

នៅមុននេះបន្តិច ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការថា ក្លឹបនិងលោកគ្រូបង្វឹក Leonardo Vitorino បានសម្រេចឯកភាពគ្នាបញ្ចប់កុងត្រាជាផ្លូវការ ក្រោយការដឹកនាំក្រុមបានត្រឹមសប្តាហ៍ទី៦ នៃលីគកំពូលកម្ពុជាឆ្នាំ២០១៩នេះ។

គួរបញ្ជាក់ដែរថា គ្រូបង្វឹកជនជាតិប្រេស៊ីលរូបនេះ បានដឹកនាំក្រុមភ្នំពេញក្រោនក្នុងការប្រកួតផ្លូវការដែលសរុបទាំងអស់មានចំនួន៧លើក (ការប្រកួតក្នុងពានរង្វាន់ Leo Pre-Season មួយលើក) ដោយក្នុងនោះប្រកួតឈ្នះចំនួន២លើក និងប្រកួតចាញ់ចំនួន៥លើក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)