បង្ហោះផ្សាយ

ខ្មែរ

Catherine

· 2019-06-18

សក់នឹងឈប់ជ្រុះ ពេលដែលប្រើរូបមន្តពិសេសមួយនេះ

#គន្លឹះថែទាំសុខភាព# #រូបមន្ត# #សុខភាព# #សក់ជ្រុះ#

0

ប្រសិនជាសក់តែងតែជ្រុះ វានឹងអាចធ្វើឲ្យសក់កាន់តែស្តើង។ នៅពេលដែលជ្រុះយូរ នោះក្បាលនឹងមានលក្ខណៈទំពែក។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីរូបមន្តមួយក្នុងការព្យាបាលសក់ជ្រុះ។ តើមានរូបមន្តអ្វីទៅ?

រូបមន្តនោះគឺប្រើអំបិលមកព្យាបាលសក់ជ្រុះ។ ដំបូងអ្នកអាចប្រើសាប៊ូមកកក់សក់អ្នកឲ្យស្អាតជាមុនសិន។ ក្រោយពេលដែលអ្នកលាងសាប៊ូចេញអស់ អ្នកអាចចាប់ផ្តើមប្រើរូបមន្តនេះ។ អ្នកអាចយកអំបិលដែលមានទម្ងន់ពី១០០ទៅ១៥០ក្រាមមកលាយក្នុងទឹកកន្លះចានដែកដែលមានលក្ខណៈក្តៅអ៊ុនៗ។ បន្ទាប់មកអ្នកអាចត្រាំសក់អ្នកចូលទៅក្នុងនោះ រួចធ្វើការម៉ាស្សាស្បែកក្បាលចំនួនពី៣ទៅ៥នាទី ទើបប្រើទឹកមកលាងសម្អាតវាឲ្យស្អាតជាការស្រេច។ អ្នកអាចធ្វើក្នុងមួយអាទិត្យចំនួន២ដង ដោយក្នុងរយៈពេលមួយខែ អ្នកនឹងឃើញលទ្ធផលជាមិនខានឡើយ។ ក្រោយពេលដែលអ្នកប្រើរូបមន្តនេះរួច ស្បែកក្បាលអ្នកនឹងគ្មានអង្គែរទៀតទេ។ វាថែមទាំងអាចជួយព្យាបាលមិនឲ្យសក់អ្នកឆាប់ឡើងប្រេងទៀតផង នោះសក់អ្នកនឹងមិនងាយជ្រុះឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស