បង្ហោះផ្សាយ

ខ្មែរ

sambathsopheak

· 2019-04-02

វេណេហ្ស៊ុយអេឡា៖ រដ្ឋមន្ត្រីអាគិ្គសនី បាត់តំណែងដោយសារដាច់ភ្លើង

0

ក្រោយពេលវេណេហ្ស៊ុយអេឡា ត្រូវប្រឈមនឹងការដាច់ភ្លើងជាបន្តបន្ទាប់រយៈពេលយូ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរស់នៅរបស់ ពលរដ្ឋវេណេហ្ស៊ុយអេឡា ។ ទាំងនោះហើយបានជា ប្រធានាធិបតីសម្រេច ដកតំណែងរដ្ឋមន្ត្រី អគ្គិសនី ។ នៅពេលនេះ ប្រធានាធិបតី ម៉ាឌូរ៉ូក៏បានតែងតាំង រដ្ឋមន្ត្រីទទួលបន្ទុកអគ្គិសនីថ្មី។

សារព័ត៌មានស៊ីនហួរនៅរសៀលថ្ងៃទី២ខែមេសាឆ្នាំ២០១៩បានផ្សាយថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសថា លោកបានសម្រេចតែងតាំងរដ្ឋមន្រ្តីអគ្គិសនីថ្មី នៅចំពោះមុខបញ្ហាដាច់ភ្លើង ម្តងហើយម្តងទៀត ស្ទើរតែទូទាំងប្រទេស ជាពិសេសក្នុងអំឡុងខែមីនាកន្លងទៅ។

រដ្ឋមន្រ្តីអគ្គិសនីទើបតែងថ្មីឈ្មោះ Igor Gavidia ត្រូវបានលោក ម៉ាឌូរ៉ូ កោតសរសើរថា គឺជាវិស្វករបម្រើការងារក្នុងវិស័យអគ្គីសនីមួយរូប ដែលមានបទពិសោធន៍ ២៥ឆ្នាំ។ លោក Gavidia បានបញ្ចប់ការសិក្សាផ្នែកវិស្វករអគ្គិសនី មកពីសាកលវិទ្យាល័យកណ្តាលវេណេស៊ុយអេឡា និងជាប្រធាននៃអតីតក្រុមហ៊ុនអគ្គិសនី ឌែលខារ៉ូនី (Electrificacion del Caroni)។ លោក ម៉ាឌូរ៉ូ បាននិយាយថា ចាប់ពេលនេះតទៅលោក Gavidia គឺជាអ្នកគ្រប់គ្រងក្រសួងអគ្គិសនី និងជាប្រធាននៃក្រុមហ៊ុនអគ្គិសនីរដ្ឋ ខ័រផូអេផ្លិច (Corpoeplec)។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស