បង្ហោះផ្សាយ

ខ្មែរ

sambathsopheak

· 2019-05-22

ល្បី​ថា​ Pep ចុះ​កុងត្រា​៤​ឆ្នាំ​យល់​ព្រម​ទៅ​ដឹកនាំ​ Juventus ហើយ​

0

ព័ត៌មានក្ដៅនៅថ្ងៃនេះគឺពាក់ព័ន្ធនឹងអនាគតរបស់ Pep Guardiola ជាមួយ Manchester City បន្ទាប់ពីលេចឭថារូបលោកបានយល់ព្រមទៅដឹកនាំ Juventus ដោយចុះកុងត្រារយៈពេល៤ឆ្នាំ។

ការលេចធ្លាយគឺមានប្រភពចេញពីប្រព័ន្ធផ្សព្វផ្សាយនៅអ៊ីតាលីហើយវាកើតឡើងភ្លាមៗក្រោយលោក Massimiliano Allegri ដើរចេញពី Juventus បន្ទាប់ពីជួយក្រុមលើកពាន Serie A ៨រដូវកាលជាប់គ្នា។ Pep ធ្លាប់បានបដិសេធថាលោកនឹងបន្តដឹកនាំ City នៅរដូវកាលក្រោយឬយ៉ាងហោច២រដូវកាលទៀត។

យ៉ាងណាប្រភពនៅអ៊ីតាលីអះអាងថាអ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានជួបជាមួយប្រធានផ្នែកកីឡាលោក Fabio Paratici នៅទីក្រុង Milan នឹងព្រមព្រៀងទៅដឹកនាំនៅទីនោះបាត់ទៅហើយ។ City លើកពានក្នុងស្រុកទាំងអស់របស់អង់គ្លេសប៉ុន្តែត្រូវខកចិត្តធ្លាក់ពី Champions League ជាថ្មី។

ក្លឹបជើងឯក Premier League ក៏អាចអត់កៅអី Champions League រដូវកាលក្រោយផងដែរ បើសិនចាញ់ការតវ៉ាជាមួយ UEFA ជុំវិញការរំលោភច្បាប់ តុល្យភាពហិរញ្ញវត្ថុ។ ភាពមិនច្បាស់លាស់សម្រាប់កៅអីទ្វីបអឺរ៉ុបនេះអាចជំរុញឲ្យ Pep ចង់ចាកចេញពីទឹកដី Etihad ក៏ថាបាន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)