បង្ហោះផ្សាយ

ខ្មែរ

LUN

· 2019-04-05

ប៉ូលិសប្រេស៊ីល បង្ក្រាបក្រុមចោរប្លន់ ធនាគារ សម្លាប់ជនសង្ស័យ១១នាក់

0

ប៉ូលិសប្រទេសប្រេសស៊ីល បានបង្ក្រាបការប្លន់ធនាគារ២កន្លែង សម្លាប់ជនសង្ស័យ១១នាក់ ។

សារព័ត៌មាន AP បានផ្សាយកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ បានផ្សាយថា ប៉ូលិសប្រេស៊ីលបានបាញ់សម្លាប់មនុស្ស១១នាក់ ក្នុងចំណោមមនុស្សប្រហែល២៥នាក់ ដែលឆ្មក់ចូលទៅកាន់ធនាគារយ៉ាងតិច២កន្លែង ព្យាយាមបំផ្ទុះទូ ATM ស្ថិតនៅតំបន់ជាយ នៃទីក្រុងធំបំផុតរបស់ប្រេស៊ីល ។

ប្រភពបន្តថា ខាងក្រុមប៉ូលិសសន្តិសុខពុំមាននរណាម្នាក់រងរបួស ឬត្រូវបានស្លាប់នៅក្នុងហេតុការណ៍នេះទេ ។ ជនសង្ស័យ៣នាក់ថែមទៀតត្រូវចាប់ខ្លួន ។

សេចក្តីថ្លែងការណ៍របស់ស្នងការប៉ូលិសទីក្រុង Sao Paulo បានបញ្ជាក់ថា ក្រុមជនពាលទាំងនោះ បម្រុងនឹងបំផ្ទុះទូ អេធីអឹម ដែលមួយទីតាំងគឺនៅកៀកនឹងស្ថានីយប៉ុស្តិ៍ប៉ូលិសតែម្តង មុនពេលដែលប៉ូលិសទៅដល់ ។

ប្រតិបត្តិការរបស់ប៉ូលិសបានតតាំងជាមួយក្រុមពាលទាំងនោះ ដេញប្រមាញ់ពាសពេញទីក្រុង Guararema ដែលជាទីប្រជុំជនមួយមានមនុស្សរស់នៅប្រហែល២៨,០០០នាក់ ហើយមានចម្ងាយប្រហែល៨០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ។

ប៉ូលិសបានបន្តទៀតថា បានរឹបយកកាំភ្លើងយ៉ាងតិច៧ដើម, គ្រាប់ផ្ទុះ និងអាវកាក់ការពារគ្រាប់កាំភ្លើងផងដែរ ។ ក្រុមចោរទាំងនោះប្រើរថយន្តការពារគ្រាប់ប្រហែល៥គ្រឿង នៅក្នុងសកម្មភាពប្លន់ធានាគារនេះ ។

ខាងធនាគារ Santander និងធនាគារ Banco do Brasil មិនបានបញ្ជាក់អំពីចំនួនលុយប៉ុន្មានដែលត្រូវបាត់បង់ ដោយសារក្រុមចោរប្លន់នៅពេលនេះទេ ។

សូមបញ្ជាក់ថា ឧក្រិដ្ឋកម្មដ៏សម្បូរបែបកើតឡើងនៅក្នុងប្រទេសប្រេស៊ីលក្នុងមួយឆ្នាំកន្លងមកហើយនេះ ស្លាប់មនុស្សជាង៦០,០០០នាក់ ។ ប៉ូលិសត្រូវគេចោទថា ជាអ្នកមានបាតដៃប្រឡាក់ឈាម, ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ហើយនិងអំពើហិង្សា ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស