
Jorani
· 2019-04-13
ឱកាសឆ្នាំថ្មីនេះ សណ្ឋាគារនៅខេត្តក្រចេះ មិនដំឡើងថ្លៃទេ
0
ខេត្តក្រចេះ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មន្ទីរទេសចរណ៏ខេត្តក្រចេះបានចេញសេចក្តីប្រកាសព័ត៌មាន លើសេវាកម្មស្នាក់នៅក្នុងខេត្ត ដែលប្រតិបត្តិករបានប្តេជ្ញាចិត្តមិនដំឡើងថ្លៃស្នាក់នៅ នាអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០១៩។
យោងតាមបញ្ជីឈ្មោះអាជីវកម្មសេវាកម្មស្នាក់នៅ ក្នុងក្រុងក្រចេះ ដែលសន្យាមិនដំឡើងថ្លៃ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលTnaot News ទទួលបានមាន៖ ១-សណ្ឋាគារ លីជឺ ២-សណ្ឋាគារ ឡាក់ឡាយវើល៍ ៣-សណ្ឋាគារ ឧត្តមសម្បត្តិ, ៤-សណ្ឋាគារ ជ័យសម្បត្តិ ៥-សណ្ឋាគារសន្តិភាព ៦-សណ្ឋាគារ ឆ្នេរទន្លេ ៧-ណ្ឋាគារ មហាឧត្តម ៨-សណ្ឋាគារ ហេងឧត្តម ៩-សណ្ឋាគារ ហ៊រ ប៊ុន្នី ១០-សណ្ឋាគារ រីវើដូលហ្វីន ១១-សណ្ឋាគារ មុំប្រជាប្រិយ ១២-សណ្ឋាគារ ផ្សោតមាស។
សណ្ឋាគារទាំង១២នេះ រាល់បន្ទប់គ្រែ១ មានតម្លៃ១៥ដុល្លារ ដោយឡែកបន្ទប់គ្រែ២ មានតម្លៃ២០ដុល្លារ (ដោយឡែកសណ្ឋាគារ ហ៊រ ប៉ុន្នី គ្រែ២ តម្លៃ៣០ដុល្លារ សណ្ឋាគារ មុំប្រជាប្រិយ គ្រែ២ តម្លៃ១៨ដុល្លារ)។
ចំណែកបន្ទប់គ្រែ៣ មានដូចជា១.សណ្ឋាគារ លីជឺ តម្លៃ២៥ដុល្លារ ២.សណ្ឋាគារ មហាឧត្តម តម្លៃ២៥ដុល្លារ ៣.សណ្ឋាគារ រីវើដូលហ្វីន តម្លៃ២០ដុល្លារ ៤.សណ្ឋាគារ មុំប្រជាប្រិយ ៣០ដុល្លារ។
ដោយសារមានការចូលរួមពីម្ចាស់អាជីវកម្មស្នាក់នៅ រដ្ឋបាលខេត្តក្រចេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅទស្សនាខេត្តក្រចេះ ឲ្យបានច្រើនកុះករ៕ បញ្ញា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស នៅអ៊ីស្រាអែល ដើម្បីសមយុទ្ធ

តុលាការសម្រេចឃុំខ្លួនយុវជនសរសេរពាក្យ”ឆ្កែ”ពីលើទង់ជាតិខ្មែរ ហើយបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកពីបទញុះញង់ឲ្យមានការរើសអើង

លោក Solskjaer សន្យាថា នឹងមិនចំណាយប្រាក់របស់ក្លឹប Man Utdដោយឥតប្រយោជន៍នោះទេ

ដល់ក!! PSG ត្រូវការ ៣០០លានអឺរ៉ូ បើក្លិបណាចង់បាន Neymar

ការណែនាំពិសេស
ទម្ងន់ ៣៨ តោន ដោយគ្មានចំណុចផ្សារ គប់ភ្លើង "Snow Charm Lilac" នៃ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាត្រូវបានផលិតតាមរបៀបនេះ!

បើមានឱកាស ធ្វើរឿងទាំង ៧ នេះទៅ កុំស្ទាក់ស្ទើរ កុំរង់ចាំ កុំឱ្យស្ដាយក្រោយ

ហេតុអ្វីមនុស្សរាប់ពាន់លាននាក់លើពិភពលោក តែអាចមានក្រយៅដៃមិនដូចគ្នាសោះ? នេះ គឺជាមូលហេតុ

អាថ៌កំបាំងអ្នកមាន! អ្នកមានកាន់តែមាន ព្រោះគេចូលចិត្តយកលុយវិនិយោគលើ ៣ នេះ

យោបល់ទាំងអស់ (0)
គ្មានយោបល់