
Jorani
· 2019-06-20
ដល់ក!! PSG ត្រូវការ ៣០០លានអឺរ៉ូ បើក្លិបណាចង់បាន Neymar
#កីឡា# #Neymar# #បាល់ទាត់អន្តរជាតិ#
0
ក្លិបយក្សបារាំង PSG នឹងដាក់តម្លៃខ្លួន Naymar កប់ពពក ៣០០លានអឺរ៉ូ បើសិន Barcelona ឬក៏ Real Madrid ចង់បានរូបគេចេញពីទឹកដីបារាំងនារដូវក្តៅនេះ ខណៈកីឡាកររូបនេះកំពុងមានទំនាក់ទំនងជាមួយក្លិបយក្សទាំង២នៅអេស្បាញ នេះបើយោងតាម Le Parisien។
រយៈពេលប៉ុន្មានថ្ងៃកន្លងមកមានព័តមានជាច្រើនបានចុះផ្សាយពីទំនាក់ទំនងផ្ទេរត្រលប់ទៅកាន់ទឹកដី Camp Nou របស់ Barcelona វិញ ក្រោយផ្ទេរមកកាន់ទឹកដីបារាំងកាលពីឆ្នាំ២០១៧ជាមួយតម្លៃខ្លួនបំបែកកណត់ត្រា ២២២លានអឺរ៉ូ។ កាលពីថ្ងៃអង្គារ៍កម្មវិធីវិទ្យុ El Laguero បានអះអាងថាក្លិយក្សកាតាឡាន់បានទាក់ទងទៅ Neymar រួចរាល់ និងបានរៀបចំកញ្ចប់ទឹកប្រាក់១០០លានអឺរ៉ូ បូករួម Dembele និង Rakitic ឬ Umtiti។ យ៉ាងណាក៏ដោយរបាយការណ៍បាននិយាយថាប្រធានក្លិប PSG លោក Nasser Al Khelaifi បានកំណត់តម្លៃខ្លួន Neymar ដល់ទៅ៣០០លានអឺរ៉ូ លើសកាលទិញចូល៧៨លានអឺរ៉ូឯនោះ។
កាលពីថ្មីៗនេះ PSG បានបើកភ្លើងខៀវអោយ Neymar ដោយបានលើកឡើងថាក្លិបមិនចង់ទុកកីឡាករណាដែលចង់ចាកចេញឡើយ ប៉ុន្តែពេលបែរជាមានរបាយការណ៍ថាតម្លៃខ្លួន Neymar ឡើងដល់៣០០ក៊លានអឺរ៉ូទៅវិញ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស នៅអ៊ីស្រាអែល ដើម្បីសមយុទ្ធ

តុលាការសម្រេចឃុំខ្លួនយុវជនសរសេរពាក្យ”ឆ្កែ”ពីលើទង់ជាតិខ្មែរ ហើយបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកពីបទញុះញង់ឲ្យមានការរើសអើង

លោក Solskjaer សន្យាថា នឹងមិនចំណាយប្រាក់របស់ក្លឹប Man Utdដោយឥតប្រយោជន៍នោះទេ

ឱកាសឆ្នាំថ្មីនេះ សណ្ឋាគារនៅខេត្តក្រចេះ មិនដំឡើងថ្លៃទេ

ការណែនាំពិសេស
មនុស្សដែលមានលក្ខណៈ៤យ៉ាងនេះ ជាមនុស្សពុតត្បុត ល្អតែមុខតែក្រោយខ្នងស្អុយរលួយ

ធ្វើជាមនុស្សប្រុសត្រូវចេះប្រកាន់ខ្ជាប់អត្តចរិត៣យ៉ាងនេះ ទើបគ្រួសារអាចមានសុភមង្គល

Wiz Khalifa ឆ្លើយតបបែបនេះ ក្រោយចាប់ខ្លួនពីបទ ប្រើប្រាស់គ្រឿងញៀនក្នុងសម្ដែងលើឆាក

បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

យោបល់ទាំងអស់ (0)