បង្ហោះផ្សាយ

ខ្មែរ

Jorani

· 2019-03-31

លោក Solskjaer សន្យាថា នឹងមិនចំណាយប្រាក់របស់ក្លឹប Man Utdដោយឥតប្រយោជន៍នោះទេ

0

លោក Ole Gunnar Solskjaerបានសន្យាថា នឹងមិនចំណាយប្រាក់រាប់លានរបស់ក្លឹប Man Utdដោយឥតប្រយោជន៍ក្នុងទីផ្សារទិញដូរកីឡាករនៅរដូវក្តៅនេះទេ។

លោក Solskjaer មានគម្រោងសម្រាប់អនាគតជាមួយពហុកីឡាដ្ឋាន Old Taffrodបន្ទាប់ពីត្រូវបានប្រកាសជាគ្រូបង្វឹកផ្លូវការរបស់ Man Utd ហើយដឹងច្បាស់ថា លោកនឹងមានប្រាក់គ្រប់គ្រាន់ ដើម្បីទិញកីឡាករថ្មី។

គេជឿថា ខ្សែការពារស្តាំនិងខ្សែបម្រើកណ្តាលគឺជាតំបន់ពីរដែលយូណាយធីតចង់ពង្រឹងខ្លាំងបំផុត ប៉ុន្តែពួកគេអាចចុះកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើស្លាបម្នាក់ទៀត ប្រសិនបើមានកិច្ចព្រមព្រៀងសមស្រប។

Man Utdត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរដែលមានតម្លៃសរុប១០០លានផោន សម្រាប់កីឡាករដូចជា Jadon Sancho របស់ក្លឹប Dortmund ខ្សែបម្រើSaul Niguezរបស់ក្លឹប Atletico Madrid និងខ្សែការពារ KalidouKoulibalyរបស់ក្លឹប Napoli ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)