បង្ហោះផ្សាយ

ខ្មែរ

Samrin

· 2019-04-14

អុញនោះ! នេប៉ាល់ ហាមមិនឲ្យលេង PUBG ដោយថាវាប៉ះពាល់ដល់សុខភាព ផ្លូវចិត្ដធ្ងន់ធ្ងរ

10

ក្រុមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសនេប៉ាល់ បានហាមឃាត់ហ្គេមអនឡាញ ដ៏ពេញនិយម របស់អ្នកលេងហ្គេមអនឡាញ ដែលត្រូវបានគេស្គាល់ផងដែរថា PUBG ដោយលើកឡើងពីផលប៉ះពាល់ អវិជ្ជមានទៅលើ សុខភាពផ្លូវចិត្ត ដោយសារតែមាតិកាហិង្សា និងធម្មជាតិញៀន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។

លោក Sandip Adhikari អនុប្រធានអាជ្ញាធរទូរគមនាគមន៍ នេប៉ាល់ បានប្រាប់សារព័ត៌មានក្យូដូថា "យើងបានចេញផ្សាយ ពីថ្ងៃព្រហស្បតិ៍ឱ្យគ្រប់អ្នកផ្តល់ សេវាកម្មអ៊ិនធឺណេតប្រតិបត្តិករចល័ត និងអ្នកផ្តល់សេវាកម្មបណ្តាញ នៅក្នុងប្រទេស នេប៉ាល់ ធ្វើការរារាំងចំពោះហ្គេម PUBG"។

បម្រាមនេះចូលជាធរ មានភ្លាមៗដោយថា "ហ្គេមនេះបានក្លាយជារឿង ឈឺក្បាលសម្រាប់ឪពុកម្តាយ ជាច្រើនរូប ក្មេងៗ និង ក្មេងជំទង់ ត្រូវចំណាយពេលវេលារាប់ម៉ោង ដើម្បីបញ្ចប់ហ្គេមមួយនេះ ដោយចំណាយការសិក្សា និងសកម្មភាពផ្សេងៗ"។

គួរបញ្ជាក់ថា ហ្គេមអនឡាញមួយនេះ បានបើកដំណើរការនៅចុងឆ្នាំ២០១៧ ដោយអ្នកអភិវឌ្ឍន៍ហ្គេមវីដេអូ កូរ៉េខាងត្បូង PUBG បានរាយការណ៍ថា មានអ្នកប្រើប្រាស់ជាង ៤០០ លាននាក់កាលពីឆ្នាំមុន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស