
Samrin
· 2019-06-24
មន្ត្រីជំនាញចុះអប់រំណែនាំដល់អាជីវករជាអ្នកលក់សាច់ទាំងអស់ ត្រូវមានអូសត្រាពេទ្យសត្វជាដាច់ខាត
#ណែនាំអ្នកលក់សាច់សត្វ# #សង្គម# #សេដ្ឋកិច្ចជាតិ#
0
ខេត្តស្វាយរៀងៈ មន្ត្រីការិយាល័យកសិកម្មក្រុងបាវិត នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តស្វាយរៀង ចុះធ្វើការត្រួតពិនិត្យសាច់ជ្រូកដែលត្រូវបានបងប្អូនជាអាជីវករដាក់តាំងលក់នៅតាមបណ្តាទីផ្សារមួយចំនួនក្នុងភូមិសាស្ត្រក្រុងបាវិត។
លោក ប្រាជ្ញ សាឡន ប្រធានការិយាល័យកសិកម្មក្រុងបាវិតបានឱ្យដឹងថា សំរាប់ព្រឹកនេះមន្ត្រីជំនាញយើងបានចុះមកធ្វើការត្រួតពិនិត្យនិងធ្វើការណែនាំដល់បងប្អូនអាជីករដែលជាអ្នកលក់សាច់ជ្រូកទាំងអស់នៅផ្សារជីភូ ឱ្យបានយល់ជ្រួតជ្រាបថា ចំពោះសាច់ដែលមានលក់នៅទីផ្សារដាច់ខាតត្រូវតែមានអូសត្រាពេទ្យសត្វ បើពុំដូច្នេះទេពេទ្យសត្វនឹងចាប់យកសាច់ទៅពិនិត្យរកមេរោគនៅមន្ទីរពិសោធន៍ជាក់ជាពុំខាន ហើយបើរកឃើញថាមានមេរោគនោះមន្ត្រីជំនាញនឹងបន្តចាត់ការទៅតាមផ្លូវច្បាប់។
សូមរំលឹកផងដែរថា កន្លងមកមន្ត្រីជំនាញក៏ធ្លាប់បានចុះទៅធ្វើការណែនាំដល់បងប្អូនអាជីវករ ដែលជាអ្នកលក់សាច់ជ្រូកផងដែរក៏ប៉ុន្តែពួកគាត់អនុវត្តបានត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ ក៏បាត់ទៅវិញដោយសំអាងថា បើមានត្រាបោះប្រឡាក់នៅលើសាច់ជ្រូកនោះ អ្នកទិញគេរិះគន់ លក់ពុំសូវដាច់ទេ៕ សុខជាតិ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឈឺក្បាលជាញឹកញាប់ បណ្តាលមកពីកត្តាអ្វីខ្លះ?

លោកជំទាវ អ៊ឹម រចនា៖ ក្រសួងកសិកម្មបន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ដើម្បីស្ដារឡើងវិញចម្ការដើមមន និងការចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រសម្រាប់ផ្គត់ផ្គង់សិប្បកម្មតម្បាញនៅកម្ពជា

អត្ថប្រយោជន៍ ៧ យ៉ាងរបស់ ពោតបារាំង ដែលអ្នកមិនធ្លាប់ដឹង

៣យ៉ាងដែលអ្នកមិនគួរនិយាយលេងសើចជាដាច់ខាត បើមិនចង់បាត់បង់គ្រប់យ៉ាង

យោបល់ទាំងអស់ (0)
គ្មានយោបល់