
Lardy
· 2019-04-14
ឆ្នាំថ្មី វឌ្ឍនាកា ជូនពរពលរដ្ឋខ្មែរ មុនពេលត្រូវលេងទល់នឹងក្លឹបចាស់យប់នេះ
0
ចាន់ វឌ្ឍនាកា សមាជិកឆ្នើមជម្រើសជាតិកម្ពុជាបានជូនពរពលរដ្ឋខ្មែរសូមមានសុខភាពល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនារសៀលថ្ងៃអាទិត្យនេះ មុនពេលក្លឹបរបស់ខ្លួនត្រូវលេងទល់នឹងក្រុមខ្លាំង Pahang យប់នេះដែលជាក្លឹបចាស់របស់ខ្លួន។
ចាន់ វឌ្ឍនាកា
ស្ថិតនៅប្រទេសម៉ាឡេស៊ី អតីតកីឡាករបឹងកេត ចាន់ វឌ្ឍនាកាបានសរសេរថា ៖«ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមជូនពរ បងប្អូន ពុកម៉ែ អ៊ុំ ពូមីង យាយតា ទាំងអស់គ្នា ឲ្យជួបតែ សុខភាពល្អ រកស៊ីមានបាន ប្រកបកិច្ចការអ្វីសម្រេចគ្រប់ភារកិច្ច។ ធ្វើដំណើរទៅទីជិតទីឆ្ងាយសូមឲ្យមានសុវត្ថិភាពទាំងអស់គ្នា» ។
ចាន់ វឌ្ឍនាកា ទំនងជាមិនបានមកលេងគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះទេ ខណៈរូបគេជាប់ភារកិច្ចជួយក្លឹបរបស់ខ្លួន PKNS FC ដែលលេងទល់នឹងក្លឹបចាស់របស់ខ្លួន PAHANG FA វេលាម៉ោង ៨:០០យប់នេះនៃលីគបាល់ទាត់កំពូលម៉ាឡេស៊ី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាជីវកម្ម ៥ ដែលបំពេញតម្រូវការ និងផ្ដោតសំខាន់បំផុតសម្រាប់អតិថិជនដែលនៅលីវ ឬអត់គូ

ទឹកភ្នែក ដែលចេញពីសារពាង្គកាយ មានប្រភពមកពីណា?

ចំណាំទុកផង! មនុស្ស៣ប្រភេទនេះ រាប់ជាគ្នាមិនបានទេ នៅកាន់តែជិតពួកគេ កាន់តែទាញអ្នកទម្លាក់ចុះ

កម្រងរូបភាពពីការប្រកួតមិត្តភាពអន្តរជាតិវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអារូបា

យោបល់ទាំងអស់ (0)