
Lardy
· 2019-04-30
អាមេរិកបញ្ជូនទាហានបន្ថែមទៅកាន់ព្រំដែន ភាគនិរតី
0
សហរដ្ឋអាមេរិកបានសម្រេចបញ្ជូនកម្លាំងទាហានបន្ថែមរាប់រយនាក់ទៅកាន់ព្រំដែនភាគនិរតី ដើម្បីគាំទ្រជួយដល់ការងារដឹកជញ្ជូនជនភៀសខ្លួន ។
មន្ទីរបង់តាហ្គោន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានប្រកាសថា រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ លោក Patrick Shanahan បានយល់ព្រមផែនការមួយ បញ្ជូនកងទ័ពប្រហែល៣២០នាក់ ទៅកាន់ព្រំដែន នាភាគនិរតីជាប់ជាមួយប្រទេសមិចស៊ីកូ ដើម្បីការងារជំនួយបន្ថែម ដូចជា បើកបររថយន្តជាច្រើនគ្រឿងរបស់កងកម្លាំងការពារព្រំដែន និងគយ ក្នុងការដឹកជញ្ជូនជនភៀសខ្លួន។
ការសម្រេចនេះបានប្រកាសជាសាធារណៈ កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា ខណៈការយល់ព្រមលើគម្រោងនេះ បានធ្វើឡើង កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅ ។
មន្ទីរបង់តាហ្គោន បានបញ្ជាក់ថា ការបញ្ជូនកងទ័ពបន្ថែមកងទ័ពនោះ នឹងត្រូវចំណាយលុយប្រហែល ៧,៤លានដុល្លារ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ។
ការសម្រេចចិត្តនេះ គឺអនុញ្ញាតឲ្យកងទ័ពដែលដាក់ពង្រាយថ្មី ធ្វើការងារផ្សេងៗ ទាក់ទងនឹងបញ្ហាជនអន្តោប្រវេសន៍ នៅពេលមានការចាំបាច់។ ក្នុងករណីបែបនេះ ភ្នាក់ងារស៊ីវិល ក្រសួងសន្តិសុខ មាតុភូមិ នឹងនៅកៀកជិតពួកគេ ដើម្បីអនុវត្តមុខងារតាមផ្លូវច្បាប់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ងាយៗ! ជៀសផុតពីបញ្ហារលាកក្នុងរាងកាយ ដោយគ្រាន់តែទទួលទានអាហារទាំងនេះ

ក្រុមហ៊ុនចិនមួយនឹងធ្វើការវិនិយោគលើផ្ទៃដីជាង២ពាន់ហិកតានៅកំពង់ធំ ដើម្បីធ្វើការវេចខ្ចប់ផលិតផលកសិកម្ម

ឆ្នាំថ្មី វឌ្ឍនាកា ជូនពរពលរដ្ឋខ្មែរ មុនពេលត្រូវលេងទល់នឹងក្លឹបចាស់យប់នេះ

ផ្ទះលក់ $37,500 TEL 012 805 554 នៅទីរួមស្រុកកោះសូទិន ខេត្តកំពង់ចាម

យោបល់ទាំងអស់ (0)