
Chenda
· 2019-04-15
មិនគួរអោយជឿ លំហាត់ប្រាណសម្រកក្បាលពោះតាមរបៀបនេះ មានប្រសិទ្ធភាពជាងអាវ៉ង់ ១០០០ ដងទៅទៀត
0
ការធាត់គឺជារឿងអាក្រក់សម្រាប់សុខភាពរបស់អ្នក ប៉ុន្តែការមានខ្លាញ់ក្បាលពោះលើសកំរិតគឺជារឿងកាន់តែអាក្រក់ទៅទៀត ពីព្រោះវាអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងស្ងប់ស្ងាត់បំផុតដែលអ្នកមិនបានដឹង។ លើសពីនេះទៅទៀត ការប្រមូលផ្តុំជាតិខ្លាញ់មិនល្អនៅត្រង់ក្បាលពោះ ត្រូវបានគេស្គាល់ផងដែរថាជាជាតិខ្លាញ់ដែលរក្សាទុកនៅខាងក្នុងគឺសំដៅទៅលើខ្លាញ់ជុំវិញថ្លើម និងសរីរៈដទៃទៀតនៅក្នុងពោះ។
ដើម្បីសម្រកខ្លាញ់ក្បាលពោះ ក្រុមអ្នកជំនាញខាងលំហាត់ប្រាណបានរកឃើញលំហាត់ប្រាណសាមញ្ញមួយ ដែលអាចជំនួសការអាវ៉ង់ដល់ទៅ១០០០ដងដើម្បីសម្រកក្បាលពោះ។ លំហាត់ប្រាណនោះមានឈ្មោះថា Plank។
ខាងក្រោមនេះជារបៀបហាត់ប្រាណតាមរបៀប Plank ៖
ដំបូងត្រូវដេកទៅលើឥដ្ឋយកកំភួនដៃទាំងពីរកល់លើឥដ្ឋ រួចសន្ធឹងខ្លួនឱ្យអស់ ហើយចុងម្រាមជើងត្រូវជុចទៅលើឥដ្ឋទាំងអស់។ ហើយត្រូវប្រាកដថាដងខ្លួននិងក្បាលលោកអ្នកគឺត្រង់ស្របនឹងឥដ្ឋ។
ពេលអនុវត្តតាមវិធីទី១ហើយ ត្រូវប្រឹងសាច់ដុំកំប៉េះគូទឱ្យខ្លាំងបន្តិច ដើម្បីឱ្យសាច់ដុំគ្រប់កន្លែងមានភាពសកម្មទាំងព្រម។
កំប៉េះគូទកុំទយឡើងលើខ្ពស់ពេក ត្រូវឱ្យវាទាបជាងក្បាលរបស់លោកអ្នក។
ដកដង្ហើមមួយៗវែងៗ ហើយខ្លួនទាំងមូលកុំប្រឹងខ្លាំងពេក ហើយក៏កុំធូរខ្លាំងពេកនោះដែរ។
ដើម្បីប្រាកដថា ដងខ្លួនលោកអ្នកត្រង់ភ្លឹង គួរយកទឹកមួយកែវដាក់លើខ្នង ដើម្បីរក្សាលំនឹងខ្លួនឱ្យត្រង់។
អនុវត្តបែបនេះរយៈពេល ១ នាទី រួចសម្រាក ៣០ វិនាទី មុននឹងចាប់ផ្តើមធ្វើបែបនេះដដែលឱ្យបាន ៣ ដងជាការស្រេច។
សូមអនុវត្តមួយថ្ងៃ ២ ទៅ ៣ ដង ហើយវានឹងជួយមិនត្រឹមតែសម្រកខ្លាញ់ក្បាលពោះប៉ុណ្ណោះទេ ថែមទាំងជួយឱ្យជើងស្រឡូនថែមទៀតផង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

កូរ៉េខាងត្បូងរំពឹងថា កិច្ចចរចាពាណិជ្ជកម្មអាម៉េរិកនាំទៅរកដំណោះស្រាយដែលមានប្រយោជន៍ទៅវិញទៅមក

ស្ត្រីមានប្រាជ្ញានឹងមិនជ្រៀតជ្រែកក្នុងបញ្ហាទាំង៣នេះជាមួយគ្រួសារប្តីឡើយ

យោបល់ទាំងអស់ (0)