បង្ហោះផ្សាយ

ខ្មែរ

Chenda

· 2019-04-21

ស្ងាត់ៗទំនេរពីការងារ Ken Phupoom នឹង Esther Supree កាន់ដៃគ្នាទៅប្រទេសកូរ៉េយ៉ាងរំភើយ

0

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា គូស្នេហ៍ លោក Ken Phupoom នឹង កញ្ញា Esther Supree មិនសូវជាមានភាពមមាញឹកជាមួយនឹងការងារសិល្បៈប៉ុន្មានទេ ហើយនៅពេលថ្មីៗនេះគេឃើញអ្នកទាំងពីរបណ្តើរគ្នាយ៉ាងស្អិតរមួតទៅដើរលេងកម្សាន្តនៅក្រៅប្រទេស គឺប្រទេសកូរ៉េ យ៉ាងផ្អែមល្ហែមហើយឱកាសនេះពិតជាពិសេសណាស់ សម្រាប់គូស្នេហ៍ កម្លោះក្រមុំកំពុងតែពេញស្រឡាញ់គ្នាមួយគូនេះ។

ជាក់ស្ដែងនៅក្នុងដំណើរកម្សាន្តនេះ ក៏មានវត្តមានម៉ាក់របស់ Esther ដែរតែងតែដើរតាមការពារកូនស្រីមិនឲ្យរំលងពីក្រសែភ្នែកមួយវិនាទីឡើយ។ ក្នុងដំណើរកម្សាន្តលើកនេះ គេសង្កេតឃើញថា តារាសម្ដែង Ken Phupoom នឹង Esther Supree ពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដោយសារតែមួយរយៈនេះអ្នកទាំងពីរជាប់រវល់មមាញឹកនឹងការងាររៀងៗខ្លួនមិនសូវមានពេលដើរលេងកម្សាន្តទៅក្រៅប្រទេសជាញឹកញាប់។

ទទ្ទឹមនឹងនេះផងដែរ គូស្នេហ៍ទាំងពីរនាក់នេះ បានបង្ហោះរូបថតផ្អែមល្អែមជាច្រើនសន្លឹកពីទិដ្ឋភាពលើទឹកដីប្រទេសកូរ៉េនៅក្នុងគណនីអុិនស្រ្តាក្រាមរបស់ខ្លួន មើលទៅពិតជាផ្អែមល្ហែមខ្លាំងមែនទែន ។ តោះកុំឲ្យខាតពេលយូរ ទៅទស្សនាទិដ្ឋភាពផ្អែមល្អែមខ្លះៗរបស់គូស្នេហ៍មួយគូនេះ នៅខាងក្រោមជាមួយទាំងអស់គ្នា ៕

អត្ថបទដោយ៖ ប៊េលឡា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស