
Maly
· 2019-04-16
Gareth Bale អាចផ្ទេរទៅក្លឹបកំពូលទាំងនេះ នៅរដូវក្តៅខាងមុខ
0
កីឡាករ Gareth Bale ត្រូវបានគេរាយការណ៍ថានឹងចាកចេញពីក្លឹប Real Madrid នៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីចំណាយរយៈពេល ៦ ឆ្នាំនៅទឹកដី Santiago Bernabeu។ ជាក់ស្តែងបើទោះបីរកបាន ១៤គ្រាប់ក្នុងការបង្ហាញខ្លួន៣៨លើក សម្រាប់ក្រុម Los Blancos នៅរដូវកាលនេះក្តី ក៏ការសង្ស័យលើអនាគតរបស់កីឡាករវ័យ២៩រូបនេះ នៅតែមានភាពសង្ស័យខ្លាំង។
មិនតែប៉ុណ្ណោះបើយោងតាមគេហទំព័រមួយរបស់អេស្ប៉ាញបានឱ្យដឹងថាផែនការរបស់គ្រូបង្វឹកលោក Zinedine Zidane មានបំណងចង់លក់ខ្សែប្រយុទ្ធរូបនេះចេញ ដើម្បីស្វែងរកប្រាក់ចំណូលក្នុងការកសាងក្រុមសារជាថ្មីវិញ។
ដោយឡែកនៅរដូវក្តៅខាងមុខនេះត្រូវបានគេយល់ថា Bale នឹងត្រូវបានអនុញ្ញាតឱ្យផ្លាស់ទៅក្លឹប ដែលគេចង់ផ្លាស់ទៅ ហើយនេះគឺជាគោលដៅធំៗចំនួន៥ ដែលខ្សែប្រយុទ្ធសញ្ជាតិវេលស៍រូបនេះអាចទៅនៅចុងបញ្ចប់រដូវកាលនេះ។ Manchester United,Tottenham,Bayern Munich,Chelsea,Inter Milan៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទេសភាពអន្តរជាតិរបស់ក្រុងHarbin

ប្លង់កិច្ចសហប្រតិបត្តិការរវាងសាលានិងសហគ្រាសនៃសាលាក្វាងស៊ីនៃបញ្ញាសិប្បនិមិត្ត ដើម្បីបណ្តុះទេពកោសល្យដែលយល់អំពី AI និងពូកែក្នុងការច្នៃប្រឌិត

៣ យ៉ាង បើអ្នកអាចយកឈ្នះបាន ជីវិតអ្នកនឹងបានស្ងប់សុខ មានសំណាង គ្មានទុក្ខមកបៀតបៀនឡើយ

មនុស្សប្រុសដែលមានចរិតលក្ខណៈទាំង ៤ នេះនៅលើតុបាយ មួយជីវិតគ្មានថ្ងៃជោគជ័យឡើយ

យោបល់ទាំងអស់ (0)