បង្ហោះផ្សាយ

ខ្មែរ

Roumjong

· 2019-04-18

TikTok ត្រូវ​បាន​បិទ​ចោល​នៅ​ប្រទេស​ឥណ្ឌា

0

ទីភ្នាក់ងាររដ្ឋាភិបាល MeiTY បានប្រកាសឲ្យបិទចោលនូវកម្មវិធី TikTok ជាផ្លូវការក្នុងប្រទេសឥណ្ឌា ដោយកម្មវិធីល្បីឈ្មោះមួយនេះត្រូវបានសម្រេចដកចោលចេញពី Google Play Store និង App Store កាលពីពេលថ្មីៗនេះ។

អ្នកប្រើប្រាស់នៅសល់កម្មវិធីក្នុងម៉ាស៊ីនស្រាប់អាចបន្តប្រើប្រាស់បាន ប៉ុន្តែអ្នកចង់ Download ថ្មី នឹងមិនអាចស្វែងរកកម្មវិធីនេះនៅលើ Store បានឡើយ។ តាមពាក្យបណ្តឹងរបស់រដ្ឋាភិបាលឥណ្ឌា បានចោទប្រកាន់ថា TikTok ជាបណ្តុំកម្មវិធីមានចែកចាយមាតិកាមិនសមរម្យនិងអាសអាភាសដែលផ្តោតខ្លាំងលើកុមារនិងមនុស្សវ័យជំទង់។

TikTok បានឈរឈ្មោះជា App មានការចុចទាញយកច្រើនបំផុតលំដាប់ទី ៣ នាត្រីមាសដំបូងឆ្នាំ ២០១៩ ដោយក្នុងប្រទេសឥណ្ឌាមានការចុចទាញយកប្រមាណ ៨៨,៦ លានដង គិតត្រឹមខែមិនា ស្របពេលសកលលោកមានសរុប ១៨៨ លានដងក្នុងពេលវេលាដដែល។

កម្មវិធីនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការបង្កើតនិងចែកចាយវីដេអូខ្នាតខ្លី ជាមួយការបន្ថែម Effects ពិសេសៗជាច្រើន អភិវឌ្ឍឡើងដោយក្រុមហ៊ុន Bytedance របស់ប្រទេសចិន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស