
Bunhab
· 2019-04-20
៧គូលីគកម្ពុជាសប្តាហ៍ទី៤នេះ ចង់មើលគូណាបងប្អូន?
0
លីគជើងឯកកម្ពុជារដូវកាល២០១៩នេះឈានដល់សប្តាហ៍ទី៤ហើយមាន៧គូដួចសប្តាហ៍មុនៗ។ ក្រុមខ្លាំងៗភាគច្រើនជួបគូប្រកួតដែលមានកម្រិតធូរស្រាល ប៉ុន្តែគូឲ្យចាប់អារម្មណ៍បំផុតគឺក្រុមមិនដែលចាញ់ព្រះខ័នរាជស្វាយរៀងបើកទ្វារផ្ទះរបស់ខ្លួនទទួលក្រុមល្បីឈ្មោះ ភ្នំពេញក្រោន។
ក្រុមភ្នំពេញក្រោន
ថ្ងៃសៅរ៍ ទី២០ មេសានេះ ក្រុមអាស៊ីអឺរ៉ុបបើកទ្វារទីលានរបស់ខ្លួននៅអរិយក្សត្រវេលាម៉ោង៣:៣០នាទីរសៀលដើម្បីស្វែងរក៣ពិន្ទុពីភ្ញៀវ គីរីវង់សុខសែនជ័យ។ នៅម៉ោងដំណាលគ្នានេះ ក្រុមយុវជនអាយុ១៨ឆ្នាំបាទីក៏ទទួលស្វាគមន៍ក្រុមហោះហើរមកពីខេត្តសៀមរាប អង្គរថាយហ្គឺរនៅទីលានសាលាបាល់ទាត់ជាតិបាទីខេត្តតាកែវ។ ថ្ងៃជាមួយគ្នានេះ ក្រុមក្បែរគ្នា អគ្គិសនីកម្ពុជាធ្វើដំណើរទៅរក៣ពិន្ទុពីក្រុមខ្លាំងវិសាខា វេលាម៉ោង៦ល្ងាចនៅទឹកដីវិសាខា។
ថ្ងៃអាទិត្យ ទី២១ មេសាមាន៤គូដែលប្រកួតម៉ោងដំណាលគ្នាវេលាម៉ោង៣:៣០នាទីរសៀលមាន៣គូគឺក្រុម ខេត្តកំពង់ចាមជួបបឹងកេត នៅទីលានប៊ុនរ៉ានីហ៊ុនសែនមេមត់។ ប៉ូលិស ប៉ះ ក្រសួងការពារជាតិ នៅទីលានអគ្គិសនីកម្ពុជា និងសូលទីឡូអង្គរទទួល ណាហ្គាវើល នៅទីលានខេត្តសៀមរាប។
ដោយឡែកវេលាម៉ោង៦ល្ងាច ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងអាចនឹងទទួលបានជ័យជម្នះជាលើកទី៤ តាមរយៈទទួលក្រុមភ្នំពេញក្រោននៅទីលានខេត្តស្វាយរៀង។ រហូតដល់ពេលនេះ ស្វាយរៀងកំពុងឈរលើកំពូលតារាង បន្ទាប់ពី៣ប្រកួត ឈ្នះទាំង៣ប្រកួត ខណៈភ្នំពេញក្រោនឈ្នះ១ប្រកួត ចាញ់២ប្រកួត។
កម្មវិធីប្រកួតថ្ងៃសៅរ៍ ទី២០ មេសា ២០១៩
- អាស៊ីអឺរ៉ុប vs គីរីវង់សុខសែនជ័យ ម៉ោង៣:៣០នាទីរសៀល នៅទីលានស្ពតផាក
- យុវជន១៨ឆ្នាំបាទី vs អង្គរថាយហ្គឺរ ម៉ោង៣:៣០នាទីរសៀល នៅទីលានបាទី
- វិសាខា vs អគ្គិសនីកម្ពុជា ម៉ោង៦ល្ងាច នៅទីលានវិសាខា
កម្មវិធីប្រកួតថ្ងៃអាទិត្យ ទី២១ មេសា ២០១៩
- ខេត្តកំពង់ចាម vs បឹងកេត ម៉ោង ៣:៣០នាទីរសៀល នៅទីលានប៊ុនរ៉ានីហ៊ុនសែនមេមត់
- ប៉ូលិស vs ក្រសួងការពារជាតិ ម៉ោង ៣:៣០នាទីរសៀល នៅទីលានអគ្គិសនីកម្ពុជា
- សូលទីឡូអង្គរ vs ណាហ្គាវើល ម៉ោង ៣:៣០នាទីរសៀល នៅទីលានខេត្តសៀមរាប
- ព្រះខ័នរាជស្វាយរៀង vs ភ្នំពេញក្រោន ម៉ោង ៦ល្ងាច នៅទីលានខេត្តស្វាយរៀង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
បញ្ហានុយក្លេអ៊ែរ ស្ថិតក្នុងរបៀបវារៈ នៃអាហារពេលល្ងាច រវាង ត្រាំ-គីម ថ្ងៃទី២៧ កុម្ភៈនេះ
PSG ឈានដល់ ដំណាក់កាលតេស្ដសុខភាព ជាមួយ ខ្សែបម្រើឆ្នើមម្នាក់ នៅអង់គ្លេស

អាហារដែលជាប្រភពម៉ាញ៉េស្យូម

អភិបាលរងស្រុកមេសាងហៅប្រជាពលរដ្ឋឲ្យកូនចៅរបស់ខ្លួន ស្ដីអោយរឿងផ្ទុះការតវ៉ានៅសាលាខេត្តព្រៃវែងនិងផ្ដល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មាន

ការណែនាំពិសេស
តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

ជាការពិតមែនទេ! គេថា មនុស្សដែលកើតចុងឆ្នាំ ច្រើនតែច្រើនតែមានបញ្ញាឆ្លាតវៀងវៃជាងគេ? តើវាជាអបិយជំនឿ ឬវិទ្យាសាស្ត្រ?

អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

ពរជ័យពីកំណើត! អ្នកឆ្នាំទាំង ៣ ទោះបីជីវិតជួបបញ្ហា ការលំបាកប៉ុនណា ក៏អាចរើខ្លួនរួចបានដែរ មិនខ្វះអ្នកមានបុណ្យតាមជួយជ្រោមជ្រែង ការពារនោះឡើយ

យោបល់ទាំងអស់ (0)