
Bunhab
· 2019-07-31
PSG ឈានដល់ ដំណាក់កាលតេស្ដសុខភាព ជាមួយ ខ្សែបម្រើឆ្នើមម្នាក់ នៅអង់គ្លេស
#PSG# #កីឡា# #បាល់ទាត់អន្តរជាតិ#
11
បារាំង៖ខ្សែបម្រើឆ្នើមរបស់ក្លិប EvertonកីឡាករIdrissa Gueyeបានឈានដល់ការធ្វើតេស្ដសុខភាពជាមួយក្លិបអ្នកមាននៅបារាំង Paris Saint-Germain ស្របពេលខ្សែបម្រើ ជម្រើសជាតិសេនេហ្គាល់រូបនេះ ត្រូវបានគេជឿថានឹងផ្លាស់ទៅលេងនៅទឹកដីបារាំង សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។
កីឡាករខ្សែបម្រើវ័យ ២៩ឆ្នាំ Idrissa Gueye បានចូលរួមជាមួយ Everton ក្នុងឆ្នាំ ២០១៦ ក្រោយផ្លាស់ចេញពី Aston Villa ក្នុងតម្លៃខ្លួន ៧លានផោន។ ចំពោះតម្លៃខ្លួនក្នុងផ្លាស់ទៅកាន់ក្របខណ្ឌ Ligue1 ជាមួយ PSG វិញត្រូវបានគេរាយការណ៍មកថា គឺនឹងលើសពី ២៥លានផោន។Idrissa Gueye បានថតរូបនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ហើយគេរំពឹងថាអាចនឹងធ្វើតេស្ដសុខភាពជាមួយ PSG ក្នុងពេលឆាប់ៗ។ កីឡាករដែលបង្ហាញខ្លួនឲ្យ Everton បាន ១០៨ប្រកួតរូបនេះ អាចនឹងក្លាយជាកីឡាករទី ២ ដែលចាកចេញពីក្លិប ក្រោយ Everton លក់ចេញខ្សែបម្រើស្លាប Ademola Lookman ទៅឲ្យក្លិប RB Leipzig។សូមបញ្ជាក់ផងដែរថា សម្រាប់ការត្រៀមរដូវកាលថ្មីដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ អ្នកចាត់ការទូទៅរបស់ Everton បានចុះហត្ថលេខានាំចូលកីឡាករ ៣ រូបហើយរួមមានដូចជា Andres Gomes, Fabian Delph និង Jonas Lossl៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ដើម្បីដឹងថាមនុស្សម្នាក់គួរឱ្យទុកចិត្តឬអត់ សូមយកចិត្តទុកដាក់លើលក្ខណៈទាំង៣នេះ

៣យ៉ាងដែលអ្នកមិនគួរនិយាយលេងសើចជាដាច់ខាត បើមិនចង់បាត់បង់គ្រប់យ៉ាង

ក្រុមតារានិករទាំង ៤ នេះ ច្រើនតែសម្រេចចិត្តខុសស្ទើរតែគ្រប់រឿង ព្រោះតែស្ទាក់ស្ទើរ រុញរា មិនច្បាស់លាស់

Wiz Khalifa ឆ្លើយតបបែបនេះ ក្រោយចាប់ខ្លួនពីបទ ប្រើប្រាស់គ្រឿងញៀនក្នុងសម្ដែងលើឆាក

យោបល់ទាំងអស់ (0)