leakhena

· 2019-04-22

មិនធម្មតា រំដួលលិចទឹក យកកន្ទេលមកច្នៃធ្វើរ៉ូប១ឈុតយ៉ាងស្រស់ស្អាតឃើញហើយញាក់សាច់

0

មហាជនតែងតែដឹងហើយថា រំដួលលិចទឹក គឺជាអ្នកអ្នកច្នៃម៉ូតម្នាក់ដែលមានភាពល្បីល្បាញជាមួយទេពកោសល្យដ៏សម្បូរបែបជាពិសេសនោះនាង តែងតែច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗដែលមានអត្ថន័យជាអត្តសញ្ញាណជាតិខ្មែរ។

រំដួលលិចទឹក បើនិយាយពីទេពកោសល្យគឺពិតជាអស្ចារ្យខ្លាំងណាស់ពីព្រោះគ្រប់ម៉ូតសម្លៀកបំពាក់ដែលនាងច្នៃគឺសុទ្ធសឹងជាម៉ូតដែលពិបាកៗ ដែលកម្រមានបំផុតម៉ូតទាំងនោះសុទ្ធតែមានភាពទាក់ទាញនិងធ្លាប់ត្រូវបានព័ត៍មានក្រៅប្រទេសចុះផ្សាយពីនាងផងដែរ។

មិនយូរប៉ុន្មានកាលពីម្សិលមិញនេះនាងបានឆ្នៃម៉ូតចេញពីកន្ទេលបែបសម័យនិយមប្លែកខ្លាំងតែម្តង។នាងបានសរសេរសារភ្ជាប់ជាមួយរូបជាច្រើនសន្លឹកថា៖ “មកហើយសម្រាប់រដូវកាលថ្មី រំដួលកន្ទេល ខ្មែរ ឈុតកន្ទេលស្លឹករំចេកនេះគឺឆ្នៃសំរាប់បង្ហាញភាពឆ្នៃប្រឌិតថ្មីក្នុងរដូវកាលថ្មីតែម្តងចា បែបសម័យនិយមពេញចិត្តទេចា”។

ភ្លាមៗនោះបានធ្វើឲ្យបណ្តាអ្នកគាំទ្ររូបនាងមានការភ្ញាក់ផ្អើលនិងកោតសរសើរមិនដាច់ពីមាត់គ្រប់ម៉ូតដែល រំដួលលិចទឹក ច្នៃចេញមកសុទ្ធតែបង្ហាញពីវប្បធម៍ប្រពៃណីជារបស់ជាតិដើម្បីឲ្យបរទេសបានស្គាល់ផងដែរ។

ក្រៅពីមានជំនាញផ្នែកកែច្នៃម៉ូដសម្លៀកបំពាក់ហើយនោះ រំដួលលិចទឹក ក៏ជាអ្នកផាត់មុខដ៏ល្បីមួយរូបព្រោះកន្លងមកតារាចម្រៀង និងសម្ដែងនៅកម្ពុជាមានរូបសម្រស់ស្រស់ស្អាតពេលទៅចូលរួមកម្មវិធីគឺស្រស់ស្អាតក្រោមស្នាដៃនាង ទាំងអស់។

អត្ថបទដោយ៖ សុក លក្ខិណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស