បង្ហោះផ្សាយ

ខ្មែរ

Vithara

· 2019-04-24

អ្នកនឹងមុខចាស់ជាងអាយុ បើមានទម្លាប់អាក្រក់ទាំងអស់នេះ

10

ការចាស់ទៅតាមអាយុគឺជារឿងមួយដែលមនុស្សគ្រប់គ្នាចៀសមិនផុតឡើយ ប៉ុន្តែកត្តាទាក់ទងនឹងរបៀបរស់នៅងាយនឹងអាចធ្វើឲ្យមានការប្រែប្រួលដល់រាងកាយខ្លាំងណាស់។ បើសិនជាអ្នកមិនចូលចិត្តមើលមុខខ្លួនឯងក្នុងកញ្ចក់ទេនោះ វាគួរតែដល់ពេលដែលត្រូវវាយតម្លៃទៅលើទម្លាប់ប្រចាំថ្ងៃរបស់អ្នកមួយចំនួនហើយ។

តើអ្នកមានដឹងទេថា អ្នកអាចកាត់បន្ថយដំណើរនៃភាពចាស់នៅលើមុខបាន តាមរយៈការផ្លាស់ប្តូរទម្លាប់មួយចំនួនតូចក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នកបាន។ អាហារដែលអ្នកញ៉ាំ ទម្លាប់នៃការគេង និងអ្វីផ្សេងៗទៀតសុទ្ធតែអាចបន្ថយអាយុកាន់តែច្រើនទៅលើមុខអ្នក ព្រមទាំងអាចអាយុខ្លីទៀតក៏មានដែរ។

ខាងក្រោមនេះគឺជាទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលងាយនឹងធ្វើឲ្យមុខអ្នកកាន់តែវិវឌ្ឈន៍ទៅរកភាពជ្រីវជ្រួញ ដូច្នេះបើសិនជាមិនចង់ឲ្យវាកើតឡើងទេ គួរតែព្យាយាមផ្លាស់ប្តូរ ឬកាត់បន្ថយវាចាប់ពីពេលនេះទៅ។ ទម្លាប់ទាំងនោះមានដូចជា៖

— ញ៉ាំអាហារដែលមានរសជាតិផ្អែមពេក
— តមអាហារមានជាតិខ្លាញ់អស់ពេក
— ញ៉ាំទឹកច្រើនៗពេក
— ប៉ះពាល់នឹងផ្សែងបំពុលបរិយាកាសច្រើន
— គេងមិនគ្រប់គ្រាន់
— មិនប្រើឡេការពារកម្តៅថ្ងៃ
— របបអាហារមិនគ្រប់គ្រាន់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
— ប្រើប្រាស់គ្រឿងផាត់មុខមាត់ច្រើនពេក (ស្រីៗ)
— ជក់បារី
— ស្រ្តេស៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់