
Vithara
· 2019-05-01
បាញ់ប្រហារ នៅមហាវិទ្យាល័យ North Carolina ស្លាប់ និងរបួសជាច្រើននាក់
0
យ៉ាងហោចណាស់ ក៏មានមនុស្ស២នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍ការបាញ់ប្រហារមួយ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅក្នុងមហាវិទ្យាល័យ Carolina នាភាគខាងជើង នៃរដ្ឋការ៉ូលីណា (Carolina) សហរដ្ឋអាមេរិក។
ជនដៃដល់ នៅក្នុងការបាញ់ប្រហារខាងលើនេះ ត្រូវបានសមត្ថកិច្ចអាមេរិកឃាត់ខ្លួន នៅនឹងកន្លែង ចំណែកសាលារៀនត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។
យោងតាមបណ្តាញទូរទស្សន៍ WBTV បានផ្សាយថា ហេតុការណ៍បាញ់ប្រហារខាងលើ បានកើតឡើង នៅវេលាម៉ោង៥ និង៤៥នាទីព្រឹក (ម៉ោងអាមេរិក) ថ្ងៃទី៣០ ខែមេសា នៅជិតអគាររដ្ឋបាល Kennedy Hall នៃមហាវិទ្យាល័យខាងលើ ហើយរហូតមកទល់ពេលនេះ មិនទាន់មានព័ត៌មាន ស្តីពីចំនួនអ្នករងរបួសនៅឡើយ។ ដោយឡែកប៉ូលិសក៏មិនទាន់បានបញ្ជាក់ អំពីអត្តសញ្ញាណរបស់ជនដៃដល់នៅឡើយដែរ។
បើតាមគេហទំព័ររបស់មហាវិទ្យាល័យ Carolina បានបញ្ជាក់ថា នៅក្នុងមហាវិទ្យាល័យនេះ មាននិស្សិត ២៦ ៥០០នាក់ កំពុងសិក្សា និងមានសាស្ត្រាចារ្យ ព្រមទាំងបុគ្គលិក ប្រមាណ៣០០០នាក់ទៀត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់