
Vithara
· 2019-05-14
យន្តហោះបុកគ្នានៅ អាឡាស្កា ស្លាប់ និងរបួស មនុស្សជាច្រើននាក់
0
មនុស្ស៥នាក់បានស្លាប់ និង១០នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីហេតុការណ៍យន្តហោះ២គ្រឿងបុកគ្នា នៅលើពាក់កណ្តាលអាកាស ស្ថិតនៅក្នុងរដ្ឋ អាឡាស្កា សហរដ្ឋអាមេរិក ។
ការបុកគ្នានេះ បានកើតឡើងនៅតំបន់ Coon Cove រដ្ឋអាឡាស្កា ។ នេះបើយោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បញ្ជាក់ប្រាប់ប្រភពព័ត៌មាន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ។ FAA បានប្រាប់សារព័ត៌មាន ABC News ថា យន្តហោះ de Havilland DHC-2 Beaver និង de-Havilland Otter DHC-3 "បានបុកគ្នានៅពាក់កណ្តាលអាកាស ក្រោមកាលៈទេសៈមួយដែលមិនបានដឹងច្បាស់" ។
អាជ្ញាធរក្នុងតំបន់ បានបានប្រាប់ ក្រុម FAA ថា មានមនុស្ស៥នាក់ ស្ថិតនៅលើយន្តហោះធុនតូច Beaver ហើយនិងមនុស្ស១១នាក់ផ្សេងទៀត ស្ថិតនៅលើយន្តហោះធុនតូច Otter ។
អ្នកនាំពាក្យមន្ទីរពេទ្យ លោកស្រី Mischa Chernick បានប្រាប់ ABC News ថា អ្នករងរបួសចំនួន១០នាក់ បានបញ្ជូនទៅមជ្ឈមណ្ឌលសុខភាពសន្តិភាព Ketchikan ។ វេជ្ជបណ្ឌិត Chernick បានថ្លែងថា អ្នកជំងឺបីនាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង៧នាក់ស្ថិតក្នុងស្ថានភាពប្រក្រតី ។
យន្តហោះទាំងពីរគ្រឿងនេះ បានហោះហើរកម្សាន្ត តាមរយៈដំណើរកម្សាន្ត Princess Cruise Lines ។ ក្រុមហ៊ុននេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ បណ្តាញព័ត៌មាន ABC News ថា មានមនុស្ស៥នាក់បានស្លាប់ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បុណ្យ Firecracker Dragon Festival celebrated in Binyang County, China's Guangxi

ពន្លឺសំណាងចែងចាំង ម្ចាស់ឆ្នាំទាំង ៣ រាសីអណ្ដែត យីអ៊ុនឡើងខ្ពស់រហូតដល់ចុងឆ្នាំ

៥ យ៉ាងនេះ ស្ត្រីត្រូវនៅស្ងៀម ដើម្បីសន្សំគុណធម៌ និងបានសេចក្តីសុខក្នុងជីវិត

មនុស្សឆ្លាតនឹងមិននិយាយសុំទោសក្នុងស្ថានភាពទាំង ៥ នេះទេ តែមនុស្សល្ងង់នឹងធ្វើផ្ទុយពីនេះ

យោបល់ទាំងអស់ (0)
គ្មានយោបល់