បង្ហោះផ្សាយ

ខ្មែរ

Oum

· 2019-04-25

Pep ឲ្យ​កីឡាករ Man City ស្ងប់ស្ងាត់ ទោះ​ឈ្នះ Man Utd

0

កីឡាករ Manchester City ត្រូវតែរក្សាភាពស្ងប់ស្ងាត់បន្ទាប់ពីការទទួលជ័យជម្នះលើ Manchester United ០ទល់នឹង២ ប្រសិនបើពួកគេចង់ឈ្នះជើងឯក Premier League។ នេះបើតាមសម្ដីអ្នកចាត់ការ Pep Guardiola ដែលដងស្រង់ដោយសារព័ត៌មាន BBC។

គ្រាប់បាល់ពី Leroy Sane និង Bernando Silva បានផ្ដល់ជ័យជម្នះទៅ Manchester City និងរុញទៅកំពូលតារាងលើ Liverpool មួយពិន្ទុ។

យ៉ាងណាមិញក្រោយចប់ការប្រកួតលោក Pep បាននិយាយថា “យើងមិនទាន់ជាជើងឯកនៅឡើយទេ ព្រោះនៅសល់៣ប្រកួតទៀត។ ខ្ញុំប្រាប់កូនក្រុមហើយ កូនអានព័ត៌មាន កុំមើលទូរទស្សន៍ ហើយត្រូវសម្រាកឲ្យបានច្រើនមុនប៉ះ Burnley ថ្ងៃអាទិត្យហ្នឹង។ យើងនឹងធ្វើដំណើរទៅ Burnley ដែលយើងដឹងថា ជាការប្រកួតដ៏តានតឹងមួយ។ ដូច្នេះ យើងត្រូវស្ងប់ស្ងាត់សិន”៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)