បង្ហោះផ្សាយ

ខ្មែរ

Oum

· 2019-05-12

ប្រធានាធិបតីអាមេរិក ចេញបញ្ជាឲ្យដំឡើងពន្ធ លើទំនិញនាំចូលពីចិនទាំងអស់ មានតម្លៃជាង៥០០ពាន់លានដុល្លារ

0

វិវាទពាណិជ្ជកម្មអាមេរិកចិន កាន់តែតានតឹងខ្លាំងឡើង ក្រោយពេលប្រធានាធិបតីដូណាលត្រាំ បានចេញបញ្ជាឲ្យដំឡើងពន្ធនាំចូលពីចិនទាំងអស់ ដែលមានតម្លៃសរុបជាង ៥០០ពាន់លានដុល្លារ។ ការប្រកាសខាងលើ ក្រោយពេល អាមេរិកបានដំឡើងពន្ធ២៥ភាគរយដល់ទំនិញនាំចូលមានតម្លៃ២០០ពាន់លានដុល្លារ ។

. ដំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានប្រកាសថា«ប្រធានាធិបតីដូណាលត្រាំ បានបញ្ជាឲ្យខ្ញុំចាប់ផ្តើមដំឡើងពន្ធទាំងអស់ទៅលើទំនិញចិន ។ សកម្មភាពខាងលើកើតឡើង ក្រោយពេលកិច្ចពិភាក្សាពាណិជ្ជកម្មលើកទី១១ដោយមិនទទួលបានជោកជ័យកាលពីថ្ងៃទី១០ខែឧសភា។

ជាមធ្យម ក្នុងមួយឆ្នាំៗអាមេរិកដំឡើងពន្ធលើទំនិញនាំចូលពីចិន មានតម្លៃសរុប ជាង ៥០០ពាន់លានដុល្លារ។ កាលពីថ្ងៃទី១០ខែតុលា អាមេរិកចាប់ផ្តើមអនុម័ត ដំឡើងពន្ធ ពី១០-២៥ភាគរយដល់ទំនិញជាង ២០០ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះលោកត្រាំប្រកាសថា នឹងបង្កើនពន្ធលើទំនិញជាង៣០០ពាន់លានដុល្លារជាបន្តទៀតនៅពេលដ៏ខ្លីខាងមុខ។

នៅពេលនេះចិនមិនទាន់មានប្រតិកម្មអ្វីជុំវិញការដំឡើងពន្ធខាងលើរបស់អាមេរិកនៅឡើយ ។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំងមិនអនុញ្ញាត្តិឲ្យអាមេរិកធ្វើតាមតែចិត្តនោះឡើយ ចិននឹងមានវិធានការ តបតវិញឲ្យ ដោយដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកដូចគ្នា ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស