
Oum
· 2019-06-03
ចង់ដឹងពីរបៀបធ្វើសាប៊ូកក់សក់អំពីក្រូចសើចដែរទេ
0
ផ្លែក្រូចសើច មានអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់វាមានប្រសិទ្ធសម្រាប់ទាំងសុខភាពនិងសម្រស់ អ្វីដែលពិសេសវានៅអាចយកធ្វើជាសាប៊ូកក់សក់បានថែមទៀត វានឹង៖
-ជួយបម្រុងសក់ កែបញ្ហាសក់ជ្រុះ៖ ដោយការនាំយកផ្លែក្រូចសើចកន្លះផ្លែ មកញីនៅលើក្បាលក្រោយកក់សក់ ហើយផ្អាប់ទុកមួយសន្ទុះចាំលាងចេញ។ ឬម្យ៉ាងទៀតគឺនាំយកទឹកក្រូចសើចមកកក់សក់ទុកចោលប្រមាណ១០នាទី ក៏អាចជួយកម្ចាត់របស់កខ្វក់នានាចេញពីស្បែកក្បាល និងសរសៃសក់បានយ៉ាងងាយ។
-ជួយកម្ចាត់អង្គែ៖ ដោយនាំយកផ្លែក្រូចសើចទៅអាំងភ្លើងតិចៗ ទាល់តែវាចេញប្រេងពីសំបក និងមានក្លិនឈ្ងុយផង។ បន្ទាប់មកយកវាមួយចំហៀងមកច្របាច់យកទឹកលាបលើក្បាល ព្រមទាំងសរសៃសក់ឱ្យសព្វ។ អប់ទុកចោលប្រហែលពី ១៥-៣០នាទី ចាំលាងជម្រះចេញជាមួយទឹកស្អាត។ វិធីនេះក្រៅពីអាចជួយកម្ចាត់អង្គែក៏សាកសមជាមួយអ្នកដែលមានបញ្ហារមាស់ស្បែកក្បាលផងដែរ។
-ជួយឱ្យសក់មានសភាពខ្មៅរលើបរលោង៖ ដោយនាំយកផ្លែក្រូចសើចពាក់កណ្តាលផ្លែយកទៅស្ងោរ ដោយដាក់បរិមាណផ្លែក្រូចសើច២ភាគ ទឹក១ភាគ ជាមួយនឹងការប្រើភ្លើងតិចៗល្មម។ យកវាមកបិតគម្របទុកឱ្យត្រជាក់ សឹមយកក្រណាត់ស្អាតមកច្រោះយកកាកចោល។ ក្រោយមកយកទឹកវាមកលាបលើស្បែកក្បាល និងសរសៃសក់ឱ្យសព្វដូចជាការកក់សក់យ៉ាងដូច្នេះដែរ។ អាចប្រើជំនួសជាសាប៊ូ ឬជាក្រែមបន្ទន់សក់ក៏បាន។
ខាងក្រោមនេះជា២វិធីក្នុងការធ្វើសាប៊ូកក់សក់ពីផ្លែក្រូចសើច៖
+រូបមន្តទី១៖
គ្រឿងផ្សំ៖
-ក្រូចសើច៣-៥ផ្លែ
-ស្លឹក Baimee ១០ សន្លឹក
-ទឹកអង្ករ១លីត្រ
វិធីធ្វើ៖ យកទឹកអង្ករមកដាំឱ្យពុះ ហើយយកផ្លែក្រូចសើចមកពុះជាពីរ និងយកស្លឹក Baimee ទៅបង់ចូលគ្នា។ រង់ចាំឱ្យវាពុះប្រមាណជា១០នាទី សឹមលើកចុះ បិទគម្របទុកឱ្យត្រជាក់សិន។ ក្រោយមកយកក្រណាត់ស្អាតមកច្រោះយកកាកវាចេញឱ្យស្អាត និងយកទៅចាក់ទុកក្នុងដបដើម្បីរក្សាទុកធ្វើជាសាប៊ូកក់សក់។
+រូបមន្តទី២៖
គ្រឿងផ្សំមានដូចជា៖
-ផ្លែក្រូចសើច៣ទៅ៥ផ្លែ
-Angel Grass ១កូនចានតូច។
វិធីធ្វើ៖ យកផ្លែក្រូចសើចពុះជាពីរ ចំណែកឯស្លឹក Angel Grass វិញយកទៅលាងទឹកឱ្យស្អាត ហើយប្រើទាំងឬសទាំងស្លឹក។ ដាក់ចូលគ្នា នឹងចាក់ទឹកអង្ករបន្តិចចូលផង ហើយយកទៅដាំដោយប្រើកម្តៅល្មមៗ។ ទុកឱ្យពុះប្រមាណជា២០នាទី ចាំលើកចេញ និងបិទគម្របទុកឱ្យត្រជាក់។ បន្ទាប់ស្រង់យកកាកចោល យកទឹកមកកក់សក់ជាការស្រេច។
(ប្រភពអត្ថបទ៖ win2888.me)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)