បង្ហោះផ្សាយ

ខ្មែរ

Kannareth

· 2019-04-26

ហេតុអ្វី “ដៃជើងខ្ញុំហើម”?

0

ការហើម បណ្តាលមកពីការស្ទះលំហូរជាតិទឹកច្រើនពេកនៅក្នុងជាលិការាងកាយ។ ទោះបីជាការហើមអាចប៉ះពាល់ដល់ផ្នែកជាច្រើននៃរាងកាយក៏ដោយ ក៏វាភាគច្រើនតែងតែកើតមាននៅប្រអប់ដៃ ដៃ ប្រអប់ជើង កែងជើង និងជើងដែរ។

ការហើម អាចបណ្តាលមកពីការប្រើប្រាស់ថ្នាំ ការមានផ្ទៃពោះ ឬជំងឺណាមួយ ដូចជាជំងឺខ្សោយបេះដូង ជំងឺតម្រងនោម ឬក្រិនថ្លើម។

ការប្រើថ្នាំដើម្បីបញ្ចេញជាតិទឹក និងបន្ថយចំនួនជាតិប្រៃក្នុងរបបអាហារ ច្រើនតែអាចបន្ថយអាការៈហើមបាន។ នៅពេលការហើម គឺជារោគសញ្ញាមួយនៃជំងឺ ជំងឺនោះត្រូវតែព្យាបាលឲ្យជាសិន។

រោគសញ្ញា
• ការហើមជាលិកានៅក្រោមស្បែក
• ធ្វើឲ្យស្បែកទៅជាយឺត ឬរលោង
• ស្បែកនៅតែទ្រុតរយៈពេលយូរ ក្រោយពីការសង្កត់រួច
• ហើមពោះ។

ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យ បើសិនជាអ្នកសម្គាល់ឃើញរោគសញ្ញាអស់ទាំងនេះ។ ហើយចូរស្វែងរកការព្យាបាលភ្លាម បើសិនជាអ្នកមានរោគសញ្ញាដូចខាងក្រោម ៖
• ពិបាកដកដង្ហើម
• ដកដង្ហើមខ្លីៗ
• ឈឺទ្រូង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស