
Kannareth
· 2019-05-05
ទិដ្ឋិភាពខួបប្អូនប្រុស ដេនី ខ្វាន់ យប់មិញប្រមូលផ្តុំដោយតារាល្បីៗចូលរួម!!
19
ភ្នំពេញ៖ កាលពីយប់មិញប្អូនប្រុសរបស់ អ្នកនាង ដេនី ខ្វាន់ លោក គីម សាន បានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួនយ៉ាងអធិកអធម៌ដោយមានវត្តមានតារាល្បីៗជាច្រើនចូលរួមជាភ្ងៀវកិត្តិយសជាច្រើនរូបតែម្តង។
យ៉ាងណាមិញចំពោះការតែងខ្លួនរបស់ លោក គីម សាន ឃើញថាលោកបានរៀបចំខ្លួនដូចជាព្រះរាជបុត្រ ចំណែកឯបងស្រីរបស់លោកដូចជាព្រះនាងគ្រប់ៗគ្នាយ៉ាងស្រស់ស្អាត។ យើងសង្កេតឃើញថាក្នុងកម្មវិធីនោះផងដែរឃើញមានវត្តមានតារាចជាច្រើនរូបដូចជា៖ កញ្ញា ខ្លឹម ស្រីគា,ឌី លីកា,ភី សម័យ,ពេជ្រ អាវីហ្សា,ម៉ា ដូណា និង តារាសម្តែងប្រុសស្រីជាច្រើនរូបទៀតផងដែរ។
ក្នុងកម្មវិធីទាំងមូលឃើញថាពោរពេញដោយតារាប្រុសស្រីបានបង្ហាញសម្រស់ដ៏ស្រស់ស្អាត ស្រស់សង្ហា តាមស្ទីសតែងខ្លួនរបស់ពួកគេគ្រប់ៗគ្នាតែម្តង៕
អត្ថបទដោយ៖ ឃុន យ៉ា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)