
Kannareth
· 2019-05-06
ចង់ស្រកទម្ងន់ អ្នកត្រូវញ៉ាំអាហារពេលព្រឹក
0
ប្រហែល១៨ភាគរយនៃបុរស និង ១៣ ភាគរយនៃស្ត្រីដែលមានអាយុពី ៣៥ ទៅ ៥៤ ឆ្នាំបានរំលងមិនបរិភោគអាហារពេលព្រឹក នេះបើយោងតាមការសិក្សាមួយនៅឆ្នាំ ២០១១ ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារNPD។
ប៉ុន្តែ ហេតុផលដែលបង្ហាញថាអាហារពេលព្រឹក គឺជាអាហារដែលមិនគួរត្រូវបានរំលង គឺមានយ៉ាងច្រើនលើសលុប។ តាមពិត គេមិនដែលបានជួបប្រទះការសិក្សាណាដែលបានបង្ហាញថាផ្ទុយពីនេះនោះទេ។
នៅទីនេះ សូមមើលទៅលើការស្រាវជ្រាវមួយចំនួនដែលបានបង្ហាញពីអត្ថប្រយោជន៍នៃអាហារពេលព្រឹក ដែលក្នុងនោះវាក៏អាចធ្វើឲ្យអ្នកបានស្រកទម្ងន់ផងដែរ។
នៅក្នុងការសិក្សាមួយថ្មីៗនេះបានបង្ហាញថា មនុស្សដែលទទួលទានអាហារពេលព្រឹកច្រើនៗបានស្រកទម្ងន់គួរឲ្យកត់សម្គាល់។ អ្នកចូលរួមផ្សេងទៀតញ៉ាំដូចគ្នានៃកាឡូរីសរុបក្នុងមួយថ្ងៃ ប៉ុន្តែភាគច្រើននៃកាឡូរីដែលគេញ៉ាំ គឺនៅក្នុងអាហារពេលល្ងាច នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងខែកក្កដានៅក្នុងទស្សនាវដ្តីជំងឺធាត់។ បើយោងតាមការសិក្សាខាងលើនេះ ដើម្បីស្រកទម្ងន់ អ្នកគួរតែញ៉ាំអាហារពេលព្រឹកឲ្យបានច្រើន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ដំណើរយ៉ាងស្វាហាប់ លើឆាករបស់ ប៉ែន លីងហ្គិច បង្ហាញកាន់តែច្បាស់ ពីពន្លកតារាម៉ូដែលដ៏លេចធ្លោរ

គណៈប្រតិភូចិនសម្រេចបានលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

ទេសភាពទឹកកកនិងព្រិលរបស់ភូមិព្រិលនៅប្រទេសចិនពិតជាស្អាតណាស់

ពណ៌នាំលាភសំណាងសម្រាប់ថ្ងៃកំណើតទាំង ៧ ក្នុងរយៈពេល ៥ ខែចុងក្រោយមុនដាច់ឆ្នាំនេះ

យោបល់ទាំងអស់ (0)