បង្ហោះផ្សាយ

ខ្មែរ

Tom

· 2019-04-30

ចាប់ពីថ្ងៃទី០១ ឧសភា គ.ជ.ប ចាប់ផ្តើមចុះឈ្មោះអ្នកបោះឆ្នោតថ្មី សំរាប់អ្នកមិនទាន់បានចុះឈ្មោះពីមុនមក ឬផ្លាស់ទីលំនៅ

0

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងចាប់ផ្តើមចុះឈ្មោះអ្នកបោះឆ្នោតថ្មី ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតមានភាពត្រឹមត្រូវ។

លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ មានរយៈពេល២២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ទៅលើប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់ និងនីតិវិធីចុះឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់ ត្រូវបញ្ជូនទិន្នន័យទៅ គ.ជ.ប នៅថ្ងៃទី៣០ ខែមេសានេះ។ លោកបន្ដថា ការចុះឈ្មោះបោះឆ្នោតនេះ ត្រូវអនុវត្តនៅការិយាល័យចុះឈ្មោះតាមសាលាឃុំ សង្កាត់ លើកលែងតែចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែឧសភា គឺការិយាល័យចុះឈ្មោះបោះឆ្នោត អាចចល័តនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដោយក្រុមចុះឈ្មោះបោះឆ្នោត ត្រូវសហការជាមួយមេភូមិពាក់ព័ន្ធដើម្បីសម្រួលឲ្យប្រជាពលរដ្ឋ ទទួលបានការចុះឈ្មោះគ្រប់គ្នា។

ជាមួយគ្នានេះ ក៏ធ្វើការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត។ លោ ហ៊ែល សារ៉ាត់ មានប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩នេះ មានគោលដៅធានាឲ្យបញ្ជីបោះឆ្នោតមានភាពពេញ ភាពត្រឹមត្រូវ។

ដើម្បីអាចចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ត្រូវបង្ហាញខ្លួន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោតណាមួយក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ។ ក្នុងករណីមិនមានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ដែលនៅមានសុពលភាព អ្នកសុំចុះឈ្មោះ ត្រូវសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោតពីមេឃុំ ចៅសង្កាត់ដែលខ្លួនកំពុងរស់នៅ៕ អត្ថបទៈ មករា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស