
Tom
· 2019-07-18
Xhaka នឹងមានឈ្មោះជា ប្រធានក្រុមខណៈដែល Koscielny ប្តេជ្ញាចេញពីក្លឹប
#Koscielny# #កីឡា# #បាល់ទាត់អន្តរជាតិ# #Xhaka#
0
The Sunsports ចេញផ្សាយនៅថ្ងៃពុធទី១៧ ខែកក្កដានេះបានឲ្យដឹងថា ក្រោយការបដិសេធ មិនចូលរួមជាមួយនឹងក្លឹប ធ្វើដំណើរទៅប្រកួតមិត្តភាពតាមទ្វីបត្រៀមបើករដូវកាលថ្មីមកកីឡាករLaurent Koscielnyនឹងត្រូវផ្ទេរតំណែងជាប្រធានក្រុមដោយលោកEmeryទៅឲ្យកីឡាករXhakaវិញ។
Xhakaជាកីឡាករបេក្ខភាពខ្លាំងជាងគេបន្ទាប់ពីកីឡាករបារាំងជើងចាស់របស់ក្លឹបរូបនេះ។កីឡាករចាស់ៗរបស់ក្លឹបដូចជាPetr CechនិងAaron Ramseyសុទ្ធតែបានចាកចេញពីក្លឹបតាំងតែពីរដូវកាលមុនម្ល៉េះហើយហាក់មិនមានកីឡាកររូបណាដែលអាចនឹងជំនួសតំណែងនេះបានក្រៅតែពីកីឡាករស្វីសនេះឡើយ។
Xhakaវ័យ២៦ឆ្នាំជាកីឡាករចំណូលចិត្តរបស់លោកEmeryដោយរូបគេបានបង្ហាញខ្លួនស្ទើរតែគ្រប់ប្រកួតកាលពីរដូវកាលមុនប៉ុន្តែទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកបារាំងរូបនេះក៏បានបញ្ជាក់ដែរថា Mesut Ozil ក៏អាចនឹងស្ថិតនៅក្នុងបេក្ខភាពជាប្រធានក្រុមនេះដែរហើយត្រូវរងចាំដល់នាទីចុងក្រោយនៃការប្រកាសជាផ្លូវការ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្តេចនាគទាំងបួន តើលោកអ្នកចូលចិត្តមួយណា? #ណាចា

មនុស្ស០៧នាក់ស្លាប់ និងរបួសជាច្រើននាក់ ដោយសាររថយន្តក្រុងបុកគ្នាពេញទំហឹងជាមួយកុងតឺន័រ នៅខេត្ត Prachinburi ប្រទេសថៃ

ផ្ទុះដ៏កក្រើន នៅក្នុងក្រុងគៀវ ខណៈរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់

ក្រុមអ្នកមុជទឹក ប្រមូលសំរាមចំនួន ២ តោន នៅតំបន់ផ្កាថ្មលើកោះ Con Dao ក្នុងប្រទេសវៀតណាម

យោបល់ទាំងអស់ (0)