
Tom
· 2019-08-03
Cristiano Ronaldo ប្រាប់ Dybala គួរធ្វើរឿងមួយនេះដើម្បីជោគជ័យក្នុងអាជីព
#កីឡា# #Cristiano Ronaldo# #Dybala# #បាល់ទាត់អន្តរជាតិ#
0
ក្រោយត្រលប់ពីការទទួលពាន Marca នៅទីក្រុង Madrid វិញ កាលពីម្សិលមិញគេហទំព័រ Daily Mail បានចុះផ្សាយថាខ្សែប្រយុទ្ធ Cristiano Ronaldo បានផ្តល់ដំបូន្មានតាមបណ្តាញ Whatapp ដល់មិត្តរួមក្រុម Paulo Dybala ថាគាត់ត្រូវតែផ្លាស់ទៅ Manchester United នៅរដូវក្តៅនេះ ប្រសិនចង់ឈ្នះជើងឯក និងជោគជ័យក្នុងអាជីពបន្តទៀត។កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ២៥ឆ្នាំ រូបនេះកំពុង ធ្វើការសម្រេចចិត្តការផ្លាស់ទៅកាន់ទឹកដី Old Trafford ក្នុងរយៈពេល ៤៨ម៉ោងបន្ទាប់ពីក្រុម Juventus យល់ព្រមលើកិច្ចព្រមព្រៀងផ្លាស់ប្តូរជាមួយខ្សែប្រយុទ្ធ Romelu Lukaku ទៅកាន់ទីក្រុង Turin។
Ronaldo បានបញ្ជាក់ផងដែរថា ក្រុម Man.United បានធ្វើឱ្យរូបគេឈ្នះពាននិងល្បីល្បាញក្នុងកំឡុងពេលស្នាក់នៅ Old Trafford រយៈពេល ៦ឆ្នាំ ហើយជឿជាក់ថាក្លិប នឹងជួយ Dybala ជោគជ័យដូចរូបគេដែរ។យ៉ាងណាមិញ Dybala មានបំណងបន្តលេងនៅ Juventus រដូវកាលថ្មីនេះ និងចង់ពិភាក្សាពីអនាគតរបស់ខ្លួនជាមួយគ្រូបង្វឹកលោក Maurizio Sarri មុននឹងធ្វើការសម្រេចចិត្តចុងក្រោយ។ ការពិត Dybala ចង់បានប្រាក់ឈ្នួលប្រមាណ ៧.៥លានផោន ក្នុងមួយឆ្នាំរបស់គាត់នៅឯក្លិប Juventus ប៉ុន្តែរូបគេកំពុងពិចារណាទាមទារលើប្រាក់ពលកម្ម ៣៥០,០០០ផោនក្នុងមួយសប្តាហ៍ជាគោលដៅផ្លាស់ទៅទឹកដី Old Trafford របស់ក្រុមបិសាចក្រហម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កីឡាករក្នុងនិងក្រៅប្រទេសចូលរួមកម្មវិធីរួមអបអរសាទរពិធីបុណ្យYuanxiaoនៅក្នុងលំនៅដ្ឋានសម្រាប់កីឡាករព្រឹត្តិកាណ៍កីឡាអាស៊ីរដូវរងា

ស្ត្រីហ៊ានរៀបការជាមួយស្វាមី ភាគច្រើនមើលលើចំណុចសំខាន់ទាំង៣នេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគ្មានភាពចាំបាច់ដាក់គោលការណ៍ មិនឱ្យនាំចូលរថយន្ដមួយទឹកពីប្រទេសក្រៅឡើយ

គន្លឹះក្នុងការនិយាយ ឬជជែកជាមួយអ្នកជុំវិញខ្លួន ដើម្បីចៀសវាងកុំឱ្យមានបញ្ហា ថ្នាំងថ្នាក់ ល្អក់កករ បង្កជាជម្លោះនឹងគ្នា

យោបល់ទាំងអស់ (0)