បង្ហោះផ្សាយ

ខ្មែរ

Bibi

· 2019-05-04

ព្រះចៅអធិរាជថ្មីជប៉ុនជួបប្រជារាស្ត្ររបស់ព្រះអង្គជាលើកដំបូង

0

ក្រោយការឡើងគ្រងរាជ្យនៅដើមខែឧសភានេះព្រះចៅអធិរាជ្យថ្មីរបស់ជប៉ុន Narunhito មានព្រះមន្ទូលទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គជាដលើកដំបូង ។ ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Naruhito) និងម្ចាស់ក្សត្រី ម៉ាសាកុ (Masako) បានបង្ហាញព្រះរាជវត្តមានជាសាធារណៈ។

ព្រះចៅអធិរាជ Naruhito បានមានព្រះរាជបន្ទូលថា ព្រះអង្គមានព្រះរាជហរិទ័យសោមនស្សរីករាយជាខ្លាំង ដែលបានយាងឃើញមុខប្រជាជន ក្រោយពីបានឡើងគ្រងរាជសម្បត្តិ ហើយទ្រង់អរគុណសម្រាប់ការចូលរួម អបអរសាទរពីសំណាក់ប្រជាជនទាំងឡាយ។ជាមួយគ្នានេះព្រះចៅអធិរាជ Naruhito ក៏បានជូនពរដល់ប្រជានុរាស្ត្ររបស់ទ្រង់ ឲ្យមានសុខភាពល្អ ព្រមទាំងសុភមង្គល និងសង្ឃឹមថា ជប៉ុនអាចបន្តចាប់ដៃគ្នាជាមួយប្រទេសដទៃទៀត ដើម្បីរក្សាសន្តិភាព ហើយសម្រេចបាននូវវិបុលភាពកាន់តែប្រសើរ។

ព្រះចៅ Naruhito បានស្នងរាជបល្ល័ង្ក បន្តពីព្រះបិតាទ្រង់ គឺអតីតព្រះចៅអធិរាជ អាគីហ៊ីនតុ (Akihito) ដែលមានព្រះជន្មាយុ ៨៥ព្រះវស្សា បានដាក់រាជសម្បត្តិជាផ្លូវការ ដែលជាការដាក់រាជ្យ មិនធ្លាប់មាន ក្នុងអំឡុងពេលជាង ២០០ឆ្នាំកន្លងមកនេះ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស