Bibi

· 2019-07-18

បើអ្នកបានជួបមនុស្សបែបនេះហើយ កុំស្ទាក់ស្ទើរក្នុងការរក្សាគេអោយស្ថិតក្នុងជីវិតរបស់អ្នកអោយសោះ

#រឿងនិទាន និងប្រលោមលោក# #កម្សាន្ត# #ការស្រលាញ់#

0

បើអ្នកបានជួបមនុស្សល្អម្នាក់ដែលតែងតែយកចិត្តទុកដាក់និងខ្វាយខ្វល់ពីអ្នកចូរអ្នកព្យាយាមរក្សាគេទុក ព្រោះមនុស្សល្អៗដែលមានទឹកចិត្តគឺមិនងាយនិងរកបាននោះទេ។

ប៉ុន្តែបើអ្នកបានជួបហើយ តែអ្នកនៅមិនទាន់ប្រាកដក្នុងចិត្តថាតើគេពិតជាស្រលាញ់អ្នកពិតប្រាកដរឺអត់ នោះយើងសូមណែនាំជាយោបល់ខ្លះៗដែលសុទ្ធសឹងតែបង្ហាញថា គាត់ពិតជាចង់រស់នៅក្បែរអ្នកអស់មួយជីវិតពិតមែន។

១ គាត់តែងគិតពីអ្នកមុនគេ៖

ជាការពិតណាស់ដែលមនុស្សគ្រប់គ្នាធ្វើអ្វីៗគឺត្រូវគិតពីខ្លួនឯងជាមុន ប៉ុន្តែពេលដៃគូរបស់អ្នកតែងតែគិតពីអ្នកជាងខ្លួនគេ នោះមានន័យថាគេពិតជាចង់រស់នៅជាមួយអ្នកអស់មួយជីវិតពិតមែនហើយ។

២ គាត់តែងតែយល់ពីអ្នក៖

មនុស្សដែលចង់នៅក្បែរអ្នកគឺគេតែងតែព្យាយាមយល់ពីអ្នកគ្រប់យ៉ាងដូចជា គំនិត អារម្មណ៍ និងសេចក្តីប្រាថ្នារបស់អ្នកដែលធ្វើអោយអ្នកគិតថាមានតែគេម្នាក់ ដែលយល់ពីអ្នកច្រើនជាងអ្នកណាទាំងអស់និងជាមនុស្សតែម្នាក់ដែលអ្នកមានទំនុកចិត្តក្នុងការរៀបរាប់រឿងក្នុងចិត្តប្រាប់។

៣ គាត់ផ្តល់ការស្រលាញ់ចំពោះអ្នកទាំងពាក្យសម្តីនិងសកម្មភាពដោយមិនមែនជាការសម្តែង៖

ការរស់នៅជាមួយគ្នាដោយភាពងាយស្រួលនិងចុះសម្រុងគ្នាដោយសារទំនាក់ទំនងស្នេហារបស់អ្នកពោរពេញដោយការស្រលាញ់ និងភាពរីករាយ ដោយគ្មានភាពសំដែងរឺជាល្បែងកំសាន្តឡើយ។មិនមែនមានន័យថាអ្នកមិនចេះឈ្លោះប្រកែកគ្នានោះទេ គ្រាន់តែវាធ្វើអោយអ្នកយល់ថាទំនាក់ទំនងមួយនេះគឺមានតែរីករាយនិងការចេះយោគយល់គ្នាច្រើនជាងពេលទាស់ទែងគ្នា។

៤ គេតែងតែគិតដូចនូវអ្វីដែលអ្នកធ្វើ៖

អ្នកមិនដែលមានអារម្មណ៍ថាភ័យខ្លាចក្នុងការបង្ហាញប្រាប់ដៃគូររបស់អ្នកពីគំនិតដែលអ្នកមានព្រោះអ្នកដឹងថាគេនឹងយល់ស្របហើយគាំទ្រអ្នកជានិច្ច។

៥ គាត់ធ្វើអោយអ្នកមានអារម្មណ៍ថាគាត់ផ្តល់ភាពទុកចិត្តលើអ្នកបំផុត៖

មនុស្សដែលចង់រស់នៅក្បែរអ្នកអស់មួយជីវិតនោះគេនឹងមិនធ្វើអ្វីដែលក្បត់នឹងទំនុកចិត្តរបស់អ្នកដាច់ខាត។ភាពជឿជាក់ ជាការពិតណាស់គឺជាអ្វីដែលគ្រប់គ្នាតែងតែប្រាថ្នាចង់បានពីគ្នាទៅវិញទៅមក រួមទាំងទឹកចិត្ត និងការស្រលាញ់ផងដែរ។

៦ គេធ្វើអោយអ្នកមានអារម្មណ៍សុខស្រួលផ្លូវចិត្ត៖

គេធ្វើអោយអ្នកមានអារម្មណ៏បែបនោះ ដែលអ្នកមិនធ្លាប់បានជួបពីមុនមក។អ្នកមានអារម្មណ៍ថាស្រស់ស្រាយគ្រប់ពេលដែលនៅក្បែរគេ បើទោះជាថ្ងៃដែលអ្នកមិនសប្បាយចិត្តក៏ដោយ។

៧ គេជាមនុស្សដែលបានផ្លាស់ប្តូរអ្នកនិងធ្វើអោយអ្នកក្លាយជាមនុស្សដែលល្អជាងមុន៖

មនុស្សភាគច្រើនគេនិយាយថាមនុស្សដែលគេស្រលាញ់យើងគេទទួលរាល់ភាពល្អនិងភាពអាក្រក់របស់យើងទាំងអស់។ហើយត្រង់ចំណុចដែលគេកែប្រែយើងនោះគឺមានន័យថាគេព្យាយាមលើកទឹកចិត្តអោយអ្នកក្លាយជាមនុស្សដែលរឹងមាំ និងជាមនុស្សម្នាក់ដែលមានតែមនុស្សនៅជុំវិញខ្លួនស្រលាញ់ចូលចិត្ត។

ទាំងអស់នេះហើយដែលអ្នកអាចទុកចិត្តបានថាគេពិតជាចង់ក្លាយជាផ្នែកមួយក្នុងជីវិតរបស់អ្នកពិតប្រាកដមែន៕


(ប្រភពពី៖Herbeauty)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស