PICH

· 2019-05-06

Spurs នឹងប្រជែងជាមួយក្លឹប Bayern Munich និង Dortmund ដើម្បីផ្ទេរកីឡាករ Donny van de Beekមកជំនួស Christian Eriksen

0

កីឡាករ Donny van de Beekអាចនឹងផ្ទេរមកកាន់ក្លឹប Spursនៅរដូវកាលក្រោយ បន្ទាប់ពីធ្វើឲ្យអ្នកគាំទ្ររបស់ក្រុម Spurs ភ្ញាក់ផ្អើលអំឡុងពេលប្រកួតជើងទី១នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌ CL កាលពីសប្តាហ៍មុន។

កីឡាកររបស់ក្លឹបAjax រូបនេះកំពុងត្រូវបានតាមដានដោយក្លឹប Tottenham ដើម្បីមកជំនួសតំណែងរបស់កីឡាករ Christian Eriksen ប៉ុន្តែពួកគេត្រូវប្រជែងជាមួយក្រុម Bayern Munich និងក្រុម Dortmund ដែលក៏កំពុងតាមប្រមាញ់ខ្សែបម្រើប្រយុទ្ធដែលមានតម្លៃ៤៥លានផោនរូបនេះផងដែរ។

ប៉ុន្តែក្លឹប Tottenham មានទំនាក់ទំនងល្អជាមួយក្លឹបហូឡង់មួយនេះ បន្ទាប់ពីផ្ទេរកីឡាករ Vertongenនិង Davison Sanchez ពីក្លឹបនេះ ហើយប្រសិនបើ Donny ចង់ផ្ទេរមកលេងនៅ EPL នោះ ក្លឹប Spurs នឹងមានប្រៀបក្នុងការផ្ទេរកីឡាកររូបនេះ។

លោក Mauricio Pochettino ទទួលបានការសន្យាផ្តល់ប្រាក់ច្បាស់លាស់ ដើម្បីចំណាយនៅរដូវក្តៅនេះ បើទោះបីជាក្លឹបនេះបានចំណាយប្រាក់១ពាន់លានផោនលើការសាងសង់ពហុកីឡាដ្ឋានរួចហើយក៏ដោយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)