PICH

· 2019-06-17

ផ្អើលអស់មហាជនភរិយាក្រោយលោក ថៃ នរៈសត្យា ស្រស់ស្អាតដូចតួឯកកុនឯអាយុវិញប្អូនលោកជិត៤០ឆ្នាំ

#រឿងនិទាន និងប្រលោមលោក# #ថៃ នរៈសត្យា# #កម្សាន្ត#

0

កន្លងមកគេដឹងត្រឹមតែថា ចំណងស្នេហ៍រវាងលោក ថៃ នរៈសត្យា រដ្ឋលេខាធិកា ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងម្ដាយបង្កើតរបស់ Freshie Boy លោកថៃ នរៈវិទូ បានចែកផ្លូវគ្នាដើររៀងៗខ្លួនតែលោកមិនដែលប្រកាសថាមាននារីណាម្នាក់ជាភរិយាថ្មីរបស់ខ្លួនឡើយ។បើទោះបីជាមានការអះអាងថាលោក ថៃ នរៈសត្យា មានគ្រួសារថ្មីហើយ ក្រោយលែងលះជាមួយភរិយាដើមក៏ដោយ។ 

យ៉ាងណាមិញ កាលពីថ្ងៃទី១៥ មិថុនា គេឃើញលោកធ្វើពិធីសំពះផ្ទឹម អមដោយពិធីសម្ពោធវីឡា បង្ហាញថាអ្នកមេម៉ាយស្រស់ស្អាតមួយរូប ដែលត្រូវគេស្គាល់ថាជាប្អូនជីដូនមួយបង្កើតរបស់ភរិយាដើម ដែលត្រូវជាមីងជីដូនមួយលោក ថៃ នរៈវិទូ ថាជាលោកជំទាវថ្មី ខណៈដែលគ្រាន់ចប់ពិធីក៍មានសរសើរគ្រប់ម៉ាត់ ថាភរិយារបស់លោក វ័យក្មេង ហើយស្រស់ស្អាតមិនចាញ់តួកុននោះទេ។

បើតាមអ្នកនាង ទេព សុធីតា ដែលប្រើហ្វេសប៊ុកឈ្មោះ Tep Sreythea បានប្រកាសក្នុងពិធីឡើងផ្ទះថា រដ្ឋលេខាធិកាក្រសួងវប្បធម៍ និងវិចិត្រសិល្បៈរូបនេះគឺស្វាមីរបស់ខ្លួន ដោយអ្នកនាងបានទាំងប្រកាសអរគុណដល់ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងពិធីសម្ពោធវីឡារបស់ខ្លួន ស្ថិតនៅ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងស្វាមី ដែលអ្នកនាងចង់សំដៅដល់ លោក ថៃ នរៈសត្យា។

ក្នុងពិធីឡើងវីឡា អមដោយពិធីសំពះផ្ទឹមអ្នកនាង ទេព សុធីតា ជាភរិយាផ្លូវការនោះ ក៍មានទាំងតារាល្បីៗ ដូចជានាយក្រឹម ចូលរួមច្រៀងរាំផងដែរ។ ដោយម្នាក់ៗសរសើរថា លោក ថៃ នរៈសត្យា ពិតជាមានសំណាងមែនដែលបានភរិយាក្រោយវ័យក្មេង ហើយស្រស់ស្អាតផូរផង់។

យ៉ាងណាមិញ មានការទម្លាយថា លោក និងភរិយាក្រោយដែលត្រូវគេស្គាល់ថា ជាប្អូនជីដូនមួយភរិយាដើមរបស់លោក បានរួមរស់ជាមួយគ្នាច្រើនឆ្នាំមកហើយ បន្ទាប់ពីក្លាយជាមេម៉ាយ និងពោះម៉ាយរៀងខ្លួន ដោយគ្រាន់តែកន្លងមកមិនការប្រកាសជាសាធារណៈពីចំណងស្នេហ៍។

មកទល់ពេលនេះ អ្នកទាំងពីរមិនទាន់មានកូនចៅជាចំណងស្នេហ៍នៅឡើយទេ ប៉ុន្តែជីវិតរស់នៅ ពោពេញដោយសុភមង្គលគួរឲ្យសរសើរ បើទោះជាលោក និងភារិយាក្រោយ មានអាយុខុសគ្នាជិត៤០ឆ្នាំក្ដី។

អ្នកចូលរួមពិធីឡើងវីឡា បានលាន់មាត់ថាភរិយាក្រោយរបស់លោកស្រស់ស្អាត និងវ័យក្មេង ខណៈដែលគេដឹងថា លោក ថៃ នរៈសត្យា មានវ័យប្រមាណ៧០ឆ្នាំទៅហើយ នៅតែអាចរកឃើញភរិយាស្រស់ស្អាតវ័យ៣០ឆ្នាំស្ដើងបាន ហើយមានសម្រស់មិនចាញ់តារា។

អត្ថបទ៖ សាត់ត្រា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)