
Sophat
· 2019-05-08
របៀបធ្វើនំគ្រក់ខ្មែរ ឆ្ងាញ់ៗ
0
+គ្រឿងផ្សំ៖
អង្ករខ្សាយ បាយកក (ដាក់ក៏បាន មិនដាក់ក៏បាន) ខ្ទិះដូង ខ្លាញ់ជ្រូក កខ្ទឹម ខ្ទឹមស ទឹកត្រី ទឹកឆ្អិន ស្ករស ក្រូចឆ្មា ម្សៅស៊ុប
+របៀបធ្វើ៖
១-អង្ករត្រាំឱ្យរីកទើបកិនលាយជាមួយបាយកក កិនបានខាប់ជាការប្រសើរ (យើងអាចយកម្សៅខ្សាយ ៥ភាគលាយជាមួយម្សៅមី១ភាគ ចាក់ទឹកធម្មតាច្របាច់បញ្ចូលឱ្យសព្វមានសភាពភក់ៗ ទើបចាក់ទឹកក្តៅបន្ថែម ប៉ុន្តែកុំឱ្យរាវ រួចទុករយៈពេល៣០នាទី ទើបចាក់បាន ការលាយម្សៅបែបនេះមិនឆ្ងាញ់ដូចអង្ករកិនទេ) ២-ខ្លាញ់ជ្រូកហាន់ជាដុំធំៗប៉ុនកដៃ ស្លឹកខ្ទឹមហាន់ល្អិតៗ ខ្ទឹមសបកសម្បកចេញ ក្រូចឆ្មារចិត្តសម្បកចោល
-ច្របាច់យកទឹក ៣-ម្សៅដែលកិនហើយត្រូវបន្ថែមខ្ទិះដូង ស្លឹកខ្ទឹម អំបិលបន្តិច បើចាក់ខ្ទិះដូងហើយនៅតែខាប់ យើងអាចថែមទឹក (រីឯម្សៅខ្សាយលាយជាមួយម្សៅមីក៏បាន ធ្វើដូចជាម្សៅកិនខាងលើនេះដែរ) ពេលនេះយើងដាំអំបែងនំគ្រក់ឱ្យក្តៅ យកដុំខ្លាញ់ជ្រូកជូតតាមរន្ធអំបែងទើបចាក់ម្សៅចូល លុះឆ្អិន យើងឆ្កឹះនំគ្រក់ដាក់លើគ្នាជាការស្រេច ៤-ចំពោះទឹកត្រីនំគ្រក់គេនិយមធ្វើសាប ខ្ទឹមសបុកឱ្យម៉ដ ចាក់ទឹកក្រូចឆ្មារ ទឹកត្រី ទឹកឆ្អិន ស្ករស ម្សៅស៊ុប អំបិល ភ្លក្សរសជាតិតាមការចូលចិត្ត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុកព្រឹត្តិការណ៍លៀសហាលកំពង់ចាម មានភាពច្នៃប្រឌិតខ្ពស់និងទាក់ទាញភ្ញៀវទេសចរ

មិនថាគ្រួសារអ្នកមាន ឬ ក្រ ឲ្យតែមាន៣ចំណុចនេះ មិនយូរមិនឆាប់ នឹងក្លាយជាមនុស្សថ្លៃថ្នូរ

គន្លឹះទាំង ៥ ជាការសងសឹកដ៏ល្អបំផុត ទៅកាន់មនុស្សដែលក្បត់ និងធ្វើបាបអ្នក

នៅថ្ងៃវារៈឡើងស័ក អាជ្ញាធរស្រុកស្រីសន្ធររៀបចំព្រឹត្តិការណ៍បំបោលក្របី-សេះ-គោ និងរទេះតាមបែបសាសនា

យោបល់ទាំងអស់ (0)