
Sophat
· 2019-05-27
រថយន្តធំដឹកទំនិញថៃ កិនជនជាតិចិនតៃវ៉ាន់ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល នៅក្រុងប៉ោយប៉ែត
0
បន្ទាយមានជ័យ៖ រថយន្តធំដឹកទំនិញថៃ កិនជនជាតិចិន(តៃវ៉ាន់)ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ CHUANG HSIN PET ភេទស្រី អាយុ ៣៣ឆ្នាំ ជាជនជាតិចិន(តៃវ៉ាន់) កាន់លិខិតឆ្លងដែនលេខ 30995605 អ្នករួមដំណើរម៉ូតូ។ អ្នកបើកបរម៉ូតូដែលរងរបួសស្រាលឈ្មោះ GE UIX TING ភេទស្រី អាយុ២៤ឆ្នាំ ជាជនជាតិចិន(តៃវ៉ាន់) កាន់លិខិតឆ្លងដែនលេខ 309527553 ទាំងពីរនាក់ជាបុគ្គលិក Online Grand Diamond។ ចំណែកអ្នកបើកបររថយន្តធំឈ្មោះ ប៊ូនមា វែនកែវ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិថៃ រស់នៅខេត្តបូរីរាំ ប្រទេសថៃ(ត្រូវបានឃាត់ខ្លួន)។
នគរបាលជំនាញចរាចរណ៍បានឲ្យដឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តធំ ស៊ឺម៉ីរ៉ឺម៉ក ម៉ាក VOLVO ក្បាល ពាក់ស្លាកលេខ Thailand 62-3498 ស៊ឺម៉ីរ៉ឺម៉ក ពាក់ស្លាកលេខ Thailand 78-8553 បើកទិសដៅ ពីទិសកើតទៅលិច ក្នុងល្បឿនយឺតៗ ដល់ចំណុចរង្វង់មូល មានម៉ូតូម៉ាក ហុងដាឃ្លិក ពណ៌ក្រហម គ្មានស្លាកលេខ បើកទិសដៅស្របគ្នា បើកពីក្រោយរថយន្តធំ ហើយបានឡើងជែងខាងស្តាំដៃ រួចម៉ូតូកៀរទាក់ដៃចង្កូតនិងស៊ឺម៉ីរ៉ឺម៉ក កង់ក្រោយរថយន្តផ្នែកខាងស្តាំ ធ្វើឲ្យម៉ូតូ ដួលខ្ទាតអ្នករួមដំណើរម៉ូតូ ចូលកង់ក្រោយផ្នែកខាងស្តាំស៊ឺម៉ីរ៉ឺម៉ករថយន្តធំ បណ្តាលឲ្យ មនុស្សស្លាប់០១នាក់ និងរបួសស្រាល០១នាក់។
ក្រោយពេលនគរបាលជំនាញចរាចរណ៍ វាស់វែងរួច សពត្រូវបានរថយន្តសង្គ្រោះដឹកយកទៅតំកល់នៅវត្តស្រះត្រាច ក្រុងប៉ោយប៉ែត ចំណែករថយន្តធំនិងតៃកុងត្រូវបានយកទៅរក្សាទុក និងសួរនាំអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕សៅនៅ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)