បង្ហោះផ្សាយ

ខ្មែរ

Sophat

· 2019-06-04

Liverpool នឹង​លេង​ពាន FIFA Club World Cup នៅ​កាតារ

0

ក្រុមហង្សក្រហម Liverpool នឹងធ្វើដំណើរទៅកាន់ប្រទេសកាតារក្នុងខែធ្នូដើម្បីប្រកួតប្រជែងពានរង្វាន់ FIFA’s Club World Cup 2019 បន្ទាប់ពីបានអនុម័តជាថ្មី។ នេះបើយោងតាមប្រភពពី BBC។

ការប្រកួតប្រចាំឆ្នាំដែលមានការចូលរួមពីម្ចាស់ជើងឯកទ្វីបចំនួន៦នឹងប្រព្រឹត្តទៅនៅរដូវរងារជាមួយក្រុមម្ចាស់ជើងឯក Champions League គឺ Liverpool ដែលឈរចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កាតារនឹងធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ឆ្នាំ ២០២២ ផងដែរ។

គួរបញ្ជាក់ថា កាលពីមុនវាត្រូវបានគេរាយការណ៍ថាព្រឹត្តិការណ៍ FIFA’s Club World Cup នឹងមិនប្រព្រឹត្តទៅនៅឆ្នាំនេះទេ បន្ទាប់ពី FIFA បានអនុម័តការផ្លាស់ប្តូរសម្រាប់ការប្រកួត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស