
Rangsei
· 2019-05-10
អាមេរិកត្រូវតែសងសំណងពីការខាតបង់សេដ្ឋកិច្ចដល់អ៊ីរ៉ង់
0
ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់មិនបានធ្វើឲ្យទីក្រុងតេអ៊ីរ៉ង់ ខ្លាច ចុះញ៉មអាមេរិកនោះឡើយផ្ទុយទៅវិញអ៊ីរ៉ង់បានឡើងគម្រោងប្តឹងអាមេរិក ទាមទាប្រាក់ដំណង ពីការខូចខាតដោយទណ្ឌកម្មខុសច្បាប់របស់អាមេរិក។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បានប្រតិកម្មយ៉ាងខ្លាំងទៅលើការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ទៅលើវិស័យឧស្សាហកម្ម អ៊ីរ៉ង់ ។ ទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវតែសងសំណងពីការខូចខាត ពាក់ព័ន្ធការដាក់ទណ្ឌកម្មរបស់អាមេរិក។
សារព័ត៌មាន Fars បានផ្សាយថា រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសដល់សកម្មភាពរបស់អាមេរិក បង្កើនទណ្ឌកម្ម។អ្នកនាំពាក្យ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Mousavi បានបញ្ជាក់ថា «ការដាក់ទណ្ឌកម្ម ឯកតោភាគីរបស់អាមេរិកផ្ទុយទៅនឹងច្បាប់អន្តរជាតិ ពិសេសគឺការសន្យាជាលក្ខណអន្តរជាតិមាននៅក្នុងរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។ តាមសន្ធិសញ្ញា អន្តរជាតិ Amity និងសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ អាមេរិកត្រូវតែ ទទួលខុសត្រូវពីការដាក់ទណ្ឌកម្មទាំងល្មើសច្បាប់របស់ខ្លួនទៅលើប្រទេសអ៊ីរ៉ង់ »៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆុងហេង! ហេងខ្លាំងអ្នកឆ្នាំទាំង ៣ ចាប់ពីពាក់កណ្ដាលខែនេះរហូតដល់ដាច់ខែ ដែលជាខែខ្មោច

សញ្ញាទាំង ៤ បង្ហាញថា ខួរក្បាល និងរាងកាយរបស់អ្នកត្រូវការពេលសម្រាកនៅស្ងប់ស្ងាត់ម្នាក់ឯង

ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang

ប្រុសៗត្រូវដឹង! លុយមិនសំខាន់សម្រាប់មនុស្សស្រីឡើយ សូម្បីមហាសេដ្ឋីលុយវាល់លាន ក៏ត្រូវលែងលះ ប្រពន្ធចាកចេញដែរ

យោបល់ទាំងអស់ (0)