Rangsei

· 2019-06-01

ធ្វើយ៉ាងណា ទើបយើងដឹងថា វាគឺជាស្នេហាពិត ឬវាគ្រាន់តែជាការបំបាត់អផ្សុក?

8

កញ្ញាៗទាំងឡាយប្រហែលជាធ្លាប់ខ្លះៗហើយ មិនដឹងថាបុរសដែលយើងកំពុងសេពគប់ម្នាក់ហ្នឹងគេហៅថាស្នេហាពិតឬក៏មិនមែនឬក៏វាគ្រាន់តែជាការឈ្លក់វង្វេងតែមួយភ្លែតឬយ៉ាងណា? តើនរណាទៅដែលជាមនុស្សប្រុសដែលបេះដូងយើងត្រូវការពិតប្រាកដនោះ? មិនចាំបាច់ដាក់សំណួរនាំតែខាតពេលវែងឆ្ងាយទេ ត្រឹមតែស្តាប់លទ្ធផលពីខាងវិទ្យាសាស្ត្រខាងក្រោមនេះហើយអ្នកនឹងដឹងថាម្នាក់ហ្នឹងគឺ “ស្នេហាពិត” ឬ គ្រាន់តែជា “ស្នេហាបណ្តោះអាសន្ន” ភ្លាមមិនខាន។

ស្នេហាពិត អ្នកនឹងគិតជាប់ជានិច្ចថាអ្នកកំពុងតែធ្វើអ្វីឬស្នេហាបណ្តោះអាសន្ន អ្នកនឹងមានអារម្មណ៍ថាមានសេចក្តីសុខដូចជាការសម្តែង

ការមានអារម្មណ៍ថា ដូចរបូតធ្លាក់ចេញផុតពីពិភពលោក ជាអាការរបស់ការមានសិច ចំណង់តណ្ហានោះ គឺជាស្នេហាបណ្តោះអាសន្ន វានឹងហុចផលទៅខួរក្បាលដែលពាក់ព័ន្ធនឹងរង្វាន់និងកម្លាំងជំរុញក្នុងខណៈដែលស្នេហាពិតវិញគឺពាក់ព័ន្ធនឹងការកង្វល់បារម្ភ ការយកចិត្តទុកដាក់ អ្នកនឹងដឹងថាអ្នកស្រឡាញ់គេក៏នៅពេលដែលអ្នកបារម្ភពីគេខ្លាំងជាងបារម្ភពីខ្លួនឯងហ្នឹងឯង។

+ស្នេហាពិត អ្នកទទួលយកចំណុចមិនល្អរបស់គេបានឬស្នេហាបណ្តោះអាសន្ន អ្នកនឹងចូលចិត្តតែគំនិតរបស់គេប៉ុណ្ណោះ

សាកល្បងគិតទៅដល់ចំណុចចាប់ផ្តើម មិនថានឹងជួបរឿងរ៉ាវអាក្រក់ប៉ុនណា ក៏អ្នកចង់នៅក្បែរគេជានិច្ច ហ្នឹងគឺសេចក្តីស្នេហាពិត តែស្នេហាបណ្តោះអាសន្នអ្នកអាចនឹងគ្រាន់តែចង់មានរូបគេនៅក្បែរក្នុងថ្ងៃណាខ្លះប៉ុណ្ណោះ និងគិតជានិច្ចថា បើជួបមនុស្សដែលល្អជាង អ្នកនឹងចាកចេញទៅភ្លាម។ ស្នេហាពិត អ្នកនឹងចង់មានសិចនៅពេលដែលមិនបានជួបគ្នាយូរ / ស្នេហាបណ្តោះអាសន្ន អ្នកមានសិចជាមួយគ្នាគ្រប់ពេលដែលបានជួបគ្នា នោះក៏ដោយសារតែអ្នកផ្តល់ពេលវេលាទៅលើការស្គាល់គ្នា និងបទពិសោធផ្សេងៗរួមគ្នាខ្លាំងជាងការមកគិតតែពីរឿងសិចញឹកញាប់ សេចក្តីស្នេហាមិនមែនត្រឹមតែជារឿងប៉ុណ្ណឹង និងមិនគួរយករឿងហ្នឹងមកធ្វើជាគោលនោះទេ វាគួរតែគ្រាន់តែជាគ្រឿងបន្ថែមរសជាតិប៉ុណ្ណោះ តែបើវាជារឿងសំខាន់នៅពេលណានោះ សាកល្បងគិតឱ្យច្បាស់ទៅមើល៍ ព្រោះអ្នកអាចនឹងស្រឡាញ់គេត្រឹមតែបណ្តោះអាសន្នក៏អាចថាបានដែរ។

+ស្នេហាពិត សំខាន់លើដួងចិត្តឬស្នេហាបណ្តោះអាសន្ន សម្លឹងឃើញគេលើមុខមាត់

ពេលស្ថិតក្នុងអារម្មណ៍ស្នេហា អ្នកនឹងមានអារម្មណ៍ដឹងពីថាមពលខាងក្នុងរបស់គូសង្សារ ភាពគួរឱ្យស្រឡាញ់ ចរិតនិស្ស័យផ្សេងៗដែលពិភពលោកមើលឃើញមិនដូចអ្នក តែជាមួយស្នេហាបណ្តោះអាសន្នវិញ អ្នកសម្លឹងឃើញគេដូចអ្នកដទៃគេមើលឃើញដែរ អ្នកគ្រាន់តែគិតថា គេជាអ្នកមាន គេរូបសង្ហា និងអ្នកគ្រាន់តែចង់បានគេប៉ុណ្ណោះ។

+ស្នេហាពិត អ្នកនឹងចង់ដឹងពីរឿងរ៉ាវគេយ៉ាងច្រើនឬស្នេហាបណ្តោះអាសន្ន និយាយគ្នាច្រើន តែរកខ្លឹមសារមិនឃើញ

តាំងពីពេលចាប់ផ្តើម អ្នកមានអារម្មណ៍ថាចង់និយាយជាមួយបុរសម្នាក់នេះពេញមួយថ្ងៃ ចង់ស្គាល់គេ តែលទ្ធផលដែលបានគឺ និយាយស្អីគ្នាក៏មិនដឹង រកខ្លឹមសារមិនឃើញសោះ ហ្នឹងគឺគ្រាន់តែជាស្នេហាបណ្តោះអាសន្នប៉ុណ្ណោះ តែបើសម្ព័ន្ធភាពដែលពិតប្រាកដវិញនោះ អ្វីៗគ្រប់យ៉ាងសុទ្ធតែមានអត្ថន័យ ពាក្យសម្តីគ្រប់យ៉ាងគឺជាអ្វីដែលបង្ហាញឡើងថា អ្នកទាំងពីរនាក់ពិតប្រាកដនឹងគ្នាមែន។

+ស្នេហាពិត នៅជាមួយគ្នាត្រឹមតែម្តងម្កាលក៏មានសេចក្តីសុខឬស្នេហាបណ្តោះអាសន្ន ខ្លួនជាប់គ្នាបំផុត

នៅពេលអ្នកនៅជាមួយមនុស្សដែលស្រឡាញ់បណ្តោះអាសន្ន អ្នកនឹងត្រូវជំរុញដោយអ័រម៉ូនទាំងអស់ តែបើសិនជាសេចក្តីស្នេហាពិតវិញ អ្នកនឹងត្រូវជំរុញដោយអារម្មណ៍ដែលខុសប្លែក គឺមិនបាច់ជួបគ្នាក៏បាន តែក៏មានសេចក្តីសុខ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស