Rangsei

· 2019-06-01

អ្នកជំនាញ​អន្តរជាតិ​ប្រាប់​ពី​មូលដ្ឋាន​គ្រឹះ​រក​ប្រាក់ចំណេញ​ពី​គំរោង​អភិវឌ្ឍន៍​អចលនទ្រព្យ​

0

ភ្នំពេញៈ ការអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងមានការរីកចម្រើនខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងបន្តរីកចំរើនបន្ថែមទៀត ដោយសារប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងតម្រូវការអចលនទ្រព្យកើនឡើងស្របតាមកំណើនប្រជាជនវ័យក្មេងនៅក្នុងប្រទេសនេះ។

លោក Daniel Tan ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបច្ចេកទេសរ៉ូយ៉ាល់ ឆាតធឺ ដែលមានបទពិសោធគ្រប់គ្រងលើវិស័យ អចលនទ្រព្យរយៈពេលជាង៤០ឆ្នាំបានឲ្យដឹងនៅក្នុងវគ្គបណ្តុះបណ្តាលមួយ ស្តីពីគន្លឹះ១២យ៉ាង ដើម្បីបង្កើតប្រាក់ ចំណេញលើវិស័យអចលនទ្រព្យកាលពីថ្ងៃចុងសប្តាហ៍កន្លងមកថា កត្តាសន្តិភាព ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការរីក ចម្រើនសេដ្ឋកិច្ចនេះហើយ ដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនបានក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យទទួល ជោគជ័យ នឹងទទួលបានប្រាក់ចំណេញពីវិស័យអចលនទ្រព្យ ។

លោកបន្តថា “ដើម្បីទទួលបានផលចំណេញ និងជោគជ័យលើវិស័យអចលនទ្រព្យ អ្នកអភិឌ្ឍន៍ទាំងឡាយត្រូវសិក្សា និងចុះស្រាវជ្រាវឲ្យបានពិតប្រកដពីទីតាំង ឬកន្លែងដែលត្រូវអភិឌ្ឍន៍អោយបានច្បាស់លាស់ និង យល់ដឹងពីសេដ្ឋកិច្ចទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជា”។លោកបន្តថា “អ្នកវិនិយោគក៏ត្រូវវិភាគព័ត៌មានដែលប្រមូលបានឲ្យគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់ទៅលើកត្តាវិនិយោគ ភូមិសាស្ត្រ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា និងសម្ភារៈ ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ក្នុងការអភិវឌ្ឍន៍”។

លោកបន្តថា អ្នកអភិឌ្ឍន៍ទាំងក៏គួរតាមព័ត៌មានលើបណ្តាសារព័ត៌មាន ឬសិក្សាលើរបាយការណ៍ផ្សេងៗចេញពីស្ថាប័នស្រាវជ្រាវរដ្ឋ និងឯកជន ជុំវិញទីផ្សារអលចនទ្រព្យ និងសេដ្ឋកិច្ចទាំងក្នុងប្រទេស តំបន់ និងពិភពលោក ឲ្យបានច្រើន ដើម្បីឲ្យការអភិវឌ្ឍន៍លើគម្រោងទាំងអចលនទ្រព្យជួបហានិភ័យ។

ជាមួយគ្នានេះ លោកស្រី Pania Prak នាយកវិទ្យាស្ថានបច្ចេកទេសរ៉ូយ៉ាល់ ឆាតធឺ (Royal Chartered Academy Institute) បានឲ្យដឹងថា ដោយសារការរីកចំរើនលើវិស័យអលនទ្រព្យ និងអ្នកអភិវឌ្ឍន៍មានការរីកចម្រើនច្រើន នៅក្នុងប្រទេសកម្ពុជា ទើសាលារៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងសំខាន់ចំនួន៣។ ទីមួយ សិក្ខាកាមនឹងរៀនពីគន្លឹះ១២យ៉ាង ដើម្បីបង្កើតប្រាក់ចំណេញលើវិស័យអចលនទ្រព្យ។ ទី២ យល់ដឹងអំពីសារៈសំខាន់នៃការវិភាគទីផ្សារ និងសេដ្ឋកិច្ចនៅក្នុងការអភិវឌ្ឍលើអចលនទ្រព្យនិងការវិនិយោគ និងទី៣ យល់អំពីដំណើរការវិវត្តន៍វិស័យអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្តោតតាមតំបន់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស