បង្ហោះផ្សាយ

ខ្មែរ

Sinuon

· 2019-05-12

មូលហេតុនៃការធាត់ភ្លៅ

0

ភ្លៅគឺជាចំនុចសំខាន់សម្រាប់មនុស្សស្រីគ្រប់រូប។ នៅពេលដែលភ្លៅធាត់ម្តងៗ គេតែងតែពិបាកចិត្តខ្លាំងណាស់។ ដូចនេះតើគួរធ្វើដូចម្តេចដើម្បីបំបាត់ភាពសៅហ្មងនេះបាននោះ?

១. ពេលបាយហើយអ្នកនឹងអ្នកមិនត្រូវអង្គុយទេ ព្រោះធ្វើឲ្យឈាមដើរមិនបានល្អ ដោយអាចធ្វើឲ្យភ្លៅអ្នកងាយនឹងធំខ្លាំងណាស់។ ដូចនេះ អ្នកគួរតែដើរហាត់ប្រាណ ដើម្បីទទួលបានជើងស្អាត។

២. ការមិនចូលចិត្តហាត់ប្រាណមានន័យថាខ្ជិល ក៏ជាកត្តាមួយដែលអាចធ្វើឲ្យភ្លៅអ្នកធំផងដែរ។ ដូចនេះ អ្នកគួរតែចាប់ផ្តើមសាងទម្លាប់ក្នុងការហាត់ប្រាណ ដើម្បីទទួលបានទាំងរាង និងជើងផងដែរ។

៣. ការឈរពេញមួយថ្ងៃហើយមិនម៉ាស្សាជើង ក៏ជាទម្លាប់ដែលអាចធ្វើឲ្យភ្លៅអ្នកធំផងដែរ។ ដូចនេះ អ្នកមិនគួរតែងតែឈរទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ជើងអ្នកបាន។

៤. ការចូលចិត្តពាក់ស្បែកជើងដែលមិនល្មមនឹងជើង ហើយដើរ។ យូរទៅ ជើងអ្នកនឹងមិនស្អាត ព្រោះអ្នកបានសាងទម្លាប់ខុសមួយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីទម្លាប់ ទើបអាចធ្វើឲ្យជើងតូច ហើយស្អាត។

៥. ការឈរមិនប្រក្រតី ឈរមិនត្រង់ដូចជាឈរវៀចខ្លួនមួយចំហៀងជាដើម។ នៅពេលដែលអ្នកឈរបែបនេះ ភ្លៅអ្នកនឹងមិនស្អាតឡើយ ថែមទាំងអាចធាត់ខ្លាំងទៀតផង។ ដូចនេះអ្នកគួរតែចៀសវាងប្រព្រឹត្តទង្វើខាងលើនេះដើម្បីជើងស្អាតរបស់អ្នក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)