Sinuon

· 2019-07-27

តារាឆ្នើមអាល្លឺម៉ង់ម្នាក់ បង្ហើបថាខ្លួនបានបដិសេធដើរចូលក្រុម Liverpool មុនផ្លាស់ទៅក្លឹបថ្មី

#តារាឆ្នើមអាល្លឺម៉ង់ម្នាក់# #កីឡា# #បាល់ទាត់អន្តរជាតិ#

0

កីឡាករ Max Kruse បានអះអាងថារូបគេបានបដិសេធឱកាសចូលរួមជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League , Liverpool មុនពេលចុះហត្ថលេខាជាមួយក្លឹបយក្សទួរគី Fenerbahce ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៦ នៃក្របខ័ណ្ឌ Super Lig កាលពីរដូវកាលមុន ។

គួរបញ្ជាក់ថាកីឡាករវ័យ 31 ឆ្នាំរូបនេះបានក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនរដូវក្តៅនេះ បន្ទាប់ពីគេបានចាកចេញពីក្លឹប Werder Bremen នៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់ ។

គួរបញ្ជាក់ថា Kruse បានចំណាយពេល ៣ រដូវកាលដ៏គួរអោយចាប់អារម្មណ៍ ជាមួយក្លឹបអាឡឺម៉ង់មួយនេះ ដោយរកគ្រាប់បាល់បាន ៣៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៤ ដង។

យ៉ាងណាមិញការផ្ទេរទៅកាន់ប្រទេសទួរគីរបស់ Kruse បានធ្វើឡើងបន្ទាប់ពីទទួលបានចាប់អារម្មណ៍ពីសំណាក់ក្លឹបជាច្រើនហើយខ្សែប្រយុទ្ធរូបនេះបានអះអាងថាក្រុមហង្សក្រហមគឺជាមួយក្នុងចំនោមនោះ ។

ដោយឡែកនៅក្នុងបទសម្ភាសន៍ជាមួយ BeIN Sports កីឡាកររូបនេះបាននិយាយថា ៖ “ក្នុងអំឡុងពេលផ្ទេរ ខ្ញុំបានទទួលការផ្តល់ជូនជាច្រើន ហើយមួយក្នុងចំណោមនោះគឺមានក្រុម Liverpool ។ ប៉ុន្តែខ្ញុំបានសម្រេចចិត្តចូលរួមជាមួយ Fenerbahce ព្រោះខ្ញុំជឿថា ខ្ញុំនឹងសប្បាយចិត្តនៅទីនោះ ។ ខ្ញុំបាននិយាយជាមួយកីឡាករជាច្រើនអំឡុងពេលនោះ ហើយខ្ញុំរីករាយនឹងការសម្រេចចិត្តរបស់ខ្ញុំ ”៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស