
Sinuon
· 2019-06-01
ពលរដ្ឋរិះគន់អាជ្ញាធរ បើកដៃឲ្យក្រុមហ៊ុន ឡាត់ ស្រីអូន ជីកដីជើងទេព្រែកលាច
0
ខេត្តព្រៃវែង៖ ពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បានថ្លែងការហួសចិត្តនិងអាជ្ញាធរភូមិឃុំ ដែលបណ្តែតបណ្តោយឲ្យគ្រឿងចក្រ ជីកដីជើងទេព្រែកលាច លក់ ខណៈព្រែកនេះទើបតែស្តាររួចថ្មីៗ។
ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា គ្រឿងចក្រនេះមានថៅកែឈ្មោះ ឡាត់ ស្រីអូន ដែលមានទីតាំងនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ ក្រុមហ៊ុននេះបានប្រើគ្រឿងចក្រ ជីកជើងទេព្រែកលាច ម្តងត្រង់នេះ ម្តងត្រង់នោះ។ ហើយការដឹកជញ្ជូនវិញប្រើប្រាស់សុទ្ធតែឡានចាស់ៗពុំមានការគ្រាប់ស្បៃ ឬប៉ាតង់ទាំងអស់ វាបណ្តាលឲ្យជ្រុះអាចម៍ដី រប៉ាត់រប៉ាយប្រឡាក់ពាសពេញផ្លូវជាតិលេខ៨ បង្កជាហានិភ័យដល់អ្នកធ្វើដំណើរទៀតផង។ បើធ្វើតែយ៉ាងនេះ ផ្លូវនៅតាមមាត់ព្រែក មុខជាហូរច្រោះដាច់អស់មិនខានហើយបើមានភ្លៀងធ្លាក់ វានិងបង្កឲ្យមានគ្រោះថ្នាក់ ដល់បងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផលក្បែរនោះ ជាពិសេសអ្នកធ្វើនៅតាមដងផ្លូវនេះផ្ទាល់តែម្តង។ ចំណែកមេភូមិវិញសង្ស័យតែត្រូវដងត្រូវផ្លែគ្នា បានជាធ្វើមិនដឹងមិនឮ ងាប់ត្រជៀកស្តូកយ៉ាងនេះ។
ឆ្លើយតបនិងការលើកឡើងខាងលើ ម្ចាស់គ្រឿងចក្របានឲ្យដឹងថា ដីព្រែកលាច ដែលពួកគាត់កំពុងជីកនេះ គឺមេភូមិឃុំ ជាអ្នកអនុញ្ញាត ទើបគាត់ហ៊ានជីកបែបនេះ។ ចំណែកលោក ហ៊ី ធួក អភិបាលស្រុកពារាំងបានឲ្យដឹងថា រឿងជីកដីព្រែកលាចនេះលោកមិនដឹងទេ ចាំមើលឲ្យខាងសាធារណៈការនិងដឹងជញ្ជូនឲ្យទៅមើល៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)