បង្ហោះផ្សាយ

ខ្មែរ

Sokha

· 2019-05-12

អាហារ៣ នេះញ៉ាំមុនគេង ព្រឹកឡើងនឹងស្គម ១គីឡូ

0

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យអ្នកមានរាងស្អាតក្រោយពេលដែលញ៉ាំមុនគេង។ តើមានអ្វីខ្លះទៅ?

១. អ្នកអាចឆុងទឹកឃ្មុំមកញ៉ាំមុនពេលចូលគេង ព្រោះនៅក្នុងនោះសម្បូរទៅដោយសារធាតុជាច្រើនដែលអាចជួយជម្រះជាតិពុលចេញពីក្រពះ និងពោះវៀនអ្នក ដោយធ្វើឲ្យអ្នកងាយស្រួលបត់ជើងបញ្ចេញជាតិពុលនៅពេលព្រឹក។ ដូចនេះ អ្នកនឹងអាចមានរាងស្អាតជាមិនខានឡើយ ព្រោះគ្មានកាកសំណល់សល់ក្នុងរាងកាយអ្នក។

២. អ្នកអាចពិសារទឹកដោះគោមុនចូលគេងបាន ព្រោះនៅក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយឲ្យអ្នកគេងលក់ស្រួល ថែមទាំងអាចជួយអ្នកឲ្យស្រកទម្ងន់ទៀតផង។ ជាពិសេស នៅក្នុងនោះសម្បូរទៅដោយប្រូតេអ៊ីន ដែលអាចធ្វើឲ្យអ្នកក្រោកពីគេង ដោយមិនមានអាការៈឃ្លានឡើយ។

៣. នៅក្នុងស្រូវសាលី មានផ្ទុកសារធាតុដែលអាចជួយធ្វើឲ្យកាឡូរីក្នុងរាងកាយអ្នកអាចបញ្ចេញចេញមកក្រៅ ដោយធ្វើឲ្យអ្នកមិនសូវប្រឈមមុខនឹងអាការៈទល់លាមកឡើយ។ ជាពិសេស ស្រូវសាលីមួយនេះ អាចជួយកាត់បន្ថយកាកសំណល់ក្នុងរាងកាយអ្នក ដោយធ្វើឲ្យអ្នកអាចមានរាងដែលស្អាតមួយជាមិនខានឡើយ។ ដូចនេះ អ្នកអាចបរិភោគអាហារទាំងនេះមុនពេលចូលគេងបាន ដើម្បីអាចរក្សាបានរាងដែលស្អាតមួយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស