បង្ហោះផ្សាយ

ខ្មែរ

Sokha

· 2019-07-29

Bale ចាកចេញ​ពី Real អាច​ជា​ដំណឹង​អាក្រក់​សម្រាប់​ផែនការ Solskjaer

#កីឡា# #Bale# #Real# #Solskjaer# #បាល់ទាត់អន្តរជាតិ#

0

Gareth Bale ជា​ជម្រើស​ដែល Zinedine Zidane មិន​ត្រូវការ ប៉ុន្តែ Real ត្រូវ​រង់​ចាំ​កីឡាករ​វ័យ​៣០​ឆ្នាំ​ចាកចេញ​សិន មុន​នឹង​អនុវត្ត​​ផែនការ​នាំ​កីឡាករ​ចូល​បន្ថែម​ទៀត។ នេះ​បើ​តាម Express Sport។Bale ត្រូវ​បាន​រាយការណ៍​ថា​កាន់​តែ​ខិត​ជិត​​ដល់​កិច្ចព្រមព្រៀង​៣​ឆ្នាំ​​ផ្លាស់​ទៅ​​ក្លឹប​ចិន Jiangsu Suning ជាមួយ​ប្រាក់​ឈ្នួល ១ លាន​ផោន (១,២៤ លាន​ដុល្លារ) ក្នុង​១​សប្ដាហ៍ ឬ ប្រាក់​ខែ​ប្រមាណ ៥ លាន​ដុល្លារ​ក្នុង​១​ខែ ធ្វើ​ឲ្យ​គេ​ក្លាយ​ទៅ​ជា​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ខែ​ច្រើន​បំផុត​លើ​ផែនដី​នេះ។

​ប្រភព​ខាង​លើ​បន្ត​ថា Real Madrid ត្រៀម​រួចរាល់​ហើយ​ក្នុង​ការ​ចំណាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ១៨៥ លាន​ដុល្លារ​ជា​តម្លៃ​ដែល Man Utd ដាក់​សំណើ​បើ​ចង់​បាន Paul Pogba ព្រោះ​ Real ក៏មិន​ចាំបាច់​ត្រូវ​ចំណាយ​ប្រាក់ខែ ១,៨ លាន​ដុល្លារ​ឲ្យ Bale រាល់​ខែ​ត​ទៅ​ទៀត។ប៉ុន្តែ Ole Gunnar Solskjaer នៅ​តែ​ចង់​រក្សា Pogba ដែល​ជា​ចំណុច​សំខាន់​នៃ​ផែនការ​ប្រព័ន្ធ​លេង​ដាក់​សម្ពាធ​លើ​គូប្រកួត (pressing game) ខណៈ​ដែល Pogba តែងតែ​អន្ទះសា​ចង់​ចេញ​ទៅ Real។​រដូវ​កាល​នេះ ​​Zidane បាន​ចំណាយ​លុយ​ជាង ៣១០ លាន​ដុល្លារ​រួច​ទៅ​ហើយ​ ក្នុង​ការ​នាំយក​កីឡាករ​ថ្មី​ៗជា​ច្រើន​នាក់​ទៅ Bernabeu ដូចជា Eden Hazard, Luka Jovic, Eder Militao, Ferland Mendy និង Rodrygo៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស