
Sokha
· 2019-06-01
ឧស្សាហ៍ញ៉ាំ ”ត្រយូងចេក” ប៉ុន្តែតិចអត់ដឹងថា វាល្អប៉ុណ្ណាចំពោះសុខភាពអាចទប់ស្កាត់ជំងឺ
0
ជាធម្មតាត្រយូងចេកត្រូវបានគេយកទៅធ្វើជាបន្លែ ឬអន្លក់។ ហើយបើទោះបីជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថា “ត្រយូងចេក” ក៏អាចផ្ដល់ប្រយោជន៍យ៉ាងច្រើនមិនគួរឱ្យជឿចំពោះសុខភាព។ ថ្ងៃនេះនឹងនឹងបង្ហាញឱ្យដឹងពីផលល្អៗគួរឱ្យភ្ញាក់ផ្អើលនៃទទួលទានត្រយូងចេក ៖
១. ទប់ស្កាត់ជំងឺឆ្លង
ត្រយូងចេកជួយទប់ស្កាត់ហើយក៏ព្យាបាលរោគឆ្លងផ្សេងៗផងដែរ ដោយសារវាមានផ្ទុកសារធាតុអេតាណុល (ethanol)។ អេតាណុលទប់ស្កាត់ការលូតលាស់នៃបាក់តេរីដែលបង្កជំងឺ ហើយក៏ជួយព្យាបាលរបួសអោយឆាប់ជាសះស្បើយផងដែរ។
២. ប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី
រ៉ាឌីកាល់សេរីតែងវាយប្រហារទៅលើកោសិកាសុខភាពល្អដែលបង្កឱ្យមានការខូចខាតកោសិកា។ បញ្ហានេះអាចនាំឲ្យក្លាយទៅជាជំងឺមហារីក ជំងឺបេះដូង និងស្បែកឆាប់ចាស់ជាងវ័យ។ ហើយត្រយូង
ចេក គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ហើយថែមទាំងទប់ស្កាត់រ៉ាឌីកាល់ទាំងនេះមិនឱ្យបំផ្លាញដល់កោសិកាផ្សេងៗនៃរាងកាយផងដែរ។
៣. បញ្ចុះជាតិស្ករក្នុងឈាម
នោះក៏ព្រោះតែ ត្រយូងចេកមានផ្ទុកសម្បូរទៅដោយជាតិសសៃជួយរាងកាយក្នុងការបំបែកអាហារកាន់តែយឺតទប់ស្កាត់ការឡើងខ្ពស់នៃជាតិស្ករក្នុងឈាម។
៤. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហមដោយកង្វះជាតិដែក
ត្រយូងចេក ក៏ជាប្រភពដ៏ប្រសើរនៃជាតិដែកដែលនឹងជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមដោយវាបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម។
៥. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ
ត្រយូងចេកជាប្រភពដ៏ប្រសើរនៃជាតិសសៃរលាយ និងមិនរលាយ។ ជាតិសសៃរលាយអនុញ្ញាតឱ្យអាហារឆ្លងកាត់បំពង់អាហារបានយ៉ាងងាយស្រួល ហើយរលាយនៅក្នុងទឹក។ រីឯជាតិសសៃមិនរលាយទទួលបន្ទុកចំពោះអាហារដែលមិនរំលាយដោយវាមិនរលាយនៅក្នុងទឹក។ ជាតិសសៃទាំងពីរប្រភេទនេះ ជម្រុញបង្កើនការរំលាយអាហារនិងការស្រូបយកអាហារឱ្យកាន់តែមានសភាពប្រសើរឡើង។
៦. សុខភាពស្បូន
ត្រយូងចេកជួយទប់ស្កាត់បញ្ហាផ្សេងៗទាក់ទងនឹងស្បូន ក៏ដូចជារក្សាសុខភាពស្បូនឲ្យល្អប្រសើរផងដែរ។
៧. ជួយឱ្យស្រកទម្ងន់
រួមបញ្ចូលត្រយូងចេកទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីស្រកទម្ងន់បានរហ័សនិងមានប្រសិទ្ធិភាព ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ។
៨. ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម
ត្រយូងចេក គឺជាជម្រើសនៃបន្លែដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ នោះគឺដោយសារតែជាតិសសៃខ្ពស់ដែលមានផ្ទុកនៅក្នុងត្រយូងចេក។ អ្នកអាចទទួលទានត្រយូងចេកស្ងោរ ដើម្បីកាត់បន្ថយកម្រិតជាតិស្ករខ្ពស់ក្នុងឈាម។
៩. គ្រប់គ្រងជំងឺខ្វះគ្រាប់ឈាមក្រហម
ត្រយូងចេក មានប្រសិទ្ធិភាពជួយក្នុងការបង្កើនកម្រិតអេម៉ូក្លូប៊ីនដែលជាផ្នែកមួយយ៉ាងសំខាន់នៃគោលិ
កាឈាមក្រហម។ កម្រិតត្រឹមត្រូវនៃអេម៉ូក្លូប៊ីនជួយដឹកនាំសារធាតុចិញ្ចឹមទៅកាន់គ្រប់ផ្នែកនៃរាងកាយ។
១០. ទប់ស្កាត់ជំងឺមហារីក និងជំងឺបេះដូង
ត្រយូងចេកជាប្រភពដ៏ល្អនៃអាស៊ីតល្អៗ សារធាតុ tannins សារធាតុ flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀតដែលជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី និងកម្ចាត់អុកស៊ីដង់ខូចខាតដែលអាចនាំឱ្យកើតជំងឺមហារីក ក៏ដូចជាជំងឺបេះដូង។
១១. កាត់បន្ថយបញ្ហាថប់បារម្ភ
ត្រយូងចេកមានផ្ទុកជាតិម៉ាញ៉េស្យូមដែលជួយក្នុងការកាត់បន្ថយបញ្ហាថប់បារម្ភ និងបង្កើនអារម្មណ៍ល្អប្រសើរ។
១២. សម្បូរទៅដោយជាតិវីតាមីន និងរ៉ែសំខាន់ៗ
ត្រយូងចេក មានផ្ទុកសម្បូរទៅដោយវីតាមីនចាំបាច់ជាច្រើនចំពោះសុខភាពរាងកាយដូចជា វីតាមីន A វីតាមីន C និងវីតាមីន E។ ត្រយូងចេកក៏ជាប្រភពនៃជាតិសសៃ និងប៉ូតាស្យូមដែលធ្វើឱ្យវាក្លាយជាអាហារដ៏ល្អពោរពេញទៅដោយសារធាតុចិញ្ចឹម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)