
Mealea
· 2019-05-12
អត្ថប្រយោជន៍ដ៏អស្ចារ្យនៃ “គ្រាប់ល្ពៅ” ចំពោះសុខភាព
0
កំពុងស្វែងរកអាហារសម្រន់មានរសជាតិឆ្ងាញ់ ហើយល្អសម្រាប់សុខភាពមែនទេ? មិនពិបាកចំណាយច្រើន ឬទៅណាឆ្ងាយឡើយ ក៏ព្រោះ គ្រាប់ល្ពៅ គឺជាអ្វីដែលអ្នកកំពុងរកនោះហើយ! ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានគ្រាប់ល្ពៅជាក់ជាមិនខាន ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងអំពីសារធាតុចិញ្ចឹមសំខាន់ៗដែលវាមានផ្ទុក ហើយផ្ដល់ផលល្អយ៉ាងណាខ្លះចំពោះសុខភាពឡើយ។ ដូច្នេះថ្ងៃនេះវេបសាយសុខភាពនឹងបង្ហាញអោយដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានគ្រាប់ល្ពៅ អ្នកអាចយកគ្រាប់ល្ពៅទៅលីងសិនមុននឹងយកមកញ៉ាំ ៖
១. ទប់ស្កាត់ និងព្យាបាលជំងឺរលាកសន្លាក់
គ្រាប់ល្ពៅ មានផ្ទុកសារធាតុប្រឆាំងការរលាកដែលមានប្រសិទ្ធិភាពដូចទៅនឹងថ្នាំបំបាត់ការឈឺចាប់ ឬការរលាក Indomethacin។ ថ្នាំ Indomethacin ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលជំងឺរលាកសន្លាក់ដោយគ្មានផលប៉ះពាល់។
២. កាត់បន្ថយបញ្ហានៃអាការៈក្រោយអស់រដូវ
គ្រាប់ល្ពៅ មានផ្ទុកសម្បូរទៅដោយសារធាតុ phytoestrogens ដែលជួយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ ហើយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់, អាការៈឈឺក្បាល, ក្ដៅខ្លួន, ឈឺសន្លាក់ និងរោគសញ្ញាក្រោយអស់រដូវមួយចំនួនទៀតនៃស្ត្រីអស់រដូវ។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
គ្រាប់ល្ពៅ ក៏ជាប្រភពដ៏ប្រសើរនៃជាតិស័ង្កសីដែលដើរតួនាទីយ៉ាងចាំបាច់ក្នុងមុខងារប្រព័ន្ធភាពស៊ាំរាងកាយ។
៤. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
គ្រាប់ល្ពៅ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗដែលជួយទប់ស្តាត់មិនឲ្យមានការបំផ្លាញកោសិកាល្អពីរ៉ាឌីកាល់សេរី ដូច្នេះកោសិកាមហារីក ឬកោសិកាមិនប្រក្រតី មិនអាចរីកលូតលាស់បានឡើយ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម phytonutrients ដែលបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ និងសម្រួលលំហូរឈាម។ វាក៏ជាប្រភពនៃវីតាមីន E និងអាស៊ីត phenolic acids ដូចជា caffeic, hydroxybenzoic, coumaric, sinapic, ferulic, protocatechuic, vanillic និង syringic acid ដែលសុទ្ធសឹងតែជាសមាសធាតុល្អសម្រាប់សុខភាពរាងកាយទប់ស្កាត់បញ្ហាជំងឺផ្សេងៗ។
៥. ជាប្រភពដ៏ប្រសើរនៃវីតាមីន B-complex
គ្រាប់ល្ពៅក៏ជាប្រភពដ៏ល្អបំផុតមួយនៃក្រុមវីតាមីន B រួមបញ្ចូលទាំង riboflavin, thiamin, niacin, vitamin B-6 (pyridoxine), pantothenic acid និង folates ដែលដើរតួនាទីចាំបាច់ជួយក្នុងដំណើរការនៃការដុតរំលាយអាហារក្នុងរាងកាយ។ ខណៈដែលសារធាតុ niacin មានប្រសិទ្ធិភាពកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងឈាម។
៦. ពង្រឹងសុខភាពបេះដូង
គ្រាប់ល្ពៅ ក៏ជាប្រភពដ៏សម្បូរនៃជាតិម៉ាញ៉េស្យូមដែលចាំបាច់សម្រាប់មុខងារសរីរាង្គរួមបញ្ចូលទាំងការបង្កើតម៉ូលេគុលថាមពលនៃរាងកាយ, ការសំយោគ DNA និង RNA និង DNA, ពង្រឹងសុខភាព រួមទាំងការលូតលាស់ត្រឹមត្រូវនៃឆ្អឹង និងធ្មេញ, ផ្ដល់ការសម្រាកដល់សសៃឈាម, ធ្វើឲ្យមុខងារពោះវៀនកាន់តែប្រសើរឡើង ជាពិសេស គឺពង្រឹងសុខភាពបេះដូង ហើយថែមទាំងកម្រិតភាពត្រឹមត្រូវនៃអត្រាចង្វាក់បេះដូងផងដែរ។
៧. បង្កើនសុខភាពក្រពេញប្រូស្តាត
គ្រាប់ល្ពៅ គឺជាអាហារធម្មជាតិដ៏សំខាន់បំផុតមួយសម្រាប់ទ្រទ្រង់សុខភាពបុរស។ នោះក៏ព្រោះតែបរិមាណនៃជាតិស័ង្កសីដែលវាមានផ្ទុក គឺចាំណាស់សម្រាប់សុខភាពក្រពេញប្រូស្តាត។
៨. ផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូម
គ្រាប់ល្ពៅ មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយរក្សាសុខភាពសាច់ដុំរឹងមាំ, រក្សាតុល្យភាពនៃជាតិរ៉ែសំខាន់ៗ, គ្រប់គ្រងសារធាតុរាវក្នុងរាងកាយ រួមទាំងកម្រិតត្រឹមត្រូវនៃសម្ពាធឈាម។តាមរយៈបរិមាណនៃជាតិប៉ូតាស្យូមដែលវាមានផ្ទុក គ្រាប់ល្ពៅ ក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងតម្រងនោម និងការបាត់បង់ម៉ាសនៃឆ្អឹងតាមវ័យផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្រិលស ផ្ទៃមេឃពណ៌ខៀវស្រងាត់ ភាគឦសាននៃប្រទេសចិនស្អាត

ពិធីប្រគល់ពានរង្វាន់ Goblet Awards នៃមហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី ២៦ បានប្រារព្ធធ្វើ

(រូបភាពជាច្រើនទៀត)៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” រយៈពេល៣ថ្ងៃ និងបើកដំណើរការផ្លូវថ្មើរជើងរយៈពេល ៥ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

សាកលវិទ្យាល័យ Stanford បានបង្ហាញថា កុមារដែលកើតពីម្តាយស្ថិតក្នុងក្រុមឈាមប្រភេទនេះគឺឆ្លាតបំផុត

យោបល់ទាំងអស់ (0)
គ្មានយោបល់