បង្ហោះផ្សាយ

ខ្មែរ

Mealea

· 2019-06-11

Vincius ឆ្លើយយ៉ាងម៉េច នៅពេលត្រូវគេសួរថា តើគួរយកក្រុមដែលមាន Ronaldo ឬ Messi ដើម្បីលេងជាមួយ?

#កីឡាករ Vinicius Jr.# #កីឡា# #ក្រុមមាន Messi# #ក្រុមមានRonaldo# #បាល់ទាត់អន្តរជាតិ#

0

Vinicius Jr. បានបង្ហាញ ថារូបគេអាចគេចពីគូប្រកួតនៅលើទីលាន នៅពេលដែលគេលេងអោយក្រុម Real Madrid ចាប់តាំងពីគេលេងអោយឈុតធំ ក្នុងរដូវកាល ២០១៨/១៩ ប៉ុន្ដែរូបគេបានប្រឈមនឹងសំនួរលំបាកមួយនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅប្រេស៊ីល។

កីឡាករវ័យ១៨ឆ្នាំ បាននិយាយនៅក្នុងបទសម្ភាសន៍របស់ Fox Sports Brazil ដោយត្រូវបានសួរថា កីឡាករនៅ Real Madrid រូបណាដែលបានធ្វើអោយរូបគេមានការផ្លាស់ប្ដូរច្រើន។

ហើយ ខ្សែប្រយុទ្ធប្រេស៊ីលបានជួបនូវសំនួរដែលពិបាកឆ្លើយមួយ ដោយសំនួរនោះសួរថា៖ “តើអ្នកនឹងជ្រើសរើសកីឡាកររូបណា រវាង Messi និង Ronaldo ដើម្បីចូលរួមក្រុមជាមួយ?”

Vinicius បានឆ្លើយថា៖ “វាពិតជាពិបាក។ ខ្ញុំមិនដែលលេងក្នុងក្រុមជាមួយពួកគាត់ ខ្ញុំពិបាកថា។ បើនិយាយពីបច្ចុប្បន្នខ្ញុំនឹងជ្រើសយក Benzema។”

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស